ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត​»​នៅ​រាជធានី​ភ្នំពេញ រយៈ​ពេល​៣​ថ្ងៃ ​មហាជន​ចូលរួមកម្សាន្ត​ជាង​៤​លាន​៣​សែន​នាក់

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៧០ គ​.​ស ២០២៦ និង​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ​៖ រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៧០ គ​.​ស ២០២៦ និង​ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត »​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ចូលរួម​អបអរសាទរ​ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ មក​ពី​គ្រប់​ទិស​ទី មក​ដើរ​លេង​កម្សាន្ត​នៅ​ភ្នំពេញ​មាន​ចំនួន​ន​ជាង​៤​លាន​៣​សែន​នាក់ ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ និង​សាមគ្គីភាព ក្រោម​ម្លប់​សន្តិភាព​ប្រកបដោយ​សុខ​សុវត្ថិភាព ។

តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី ដោ សម្ផស្ស នាយិការ​រង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧​មេ​សា ឆ្នាំ​២០២៦​នេះ​ថា នៅ​តាម​ទីតាំង​រៀបចំ​ទាំង​៦​ទីតាំង និង​អតីត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សុទ្ធតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​លេងល្បែង​ប្រជាប្រិយ យ៉ាងច្រើន​កុះករ បន្ថែម​ពី​នេះ​នៅ​តាម​ទី​វត្ត​អារាម និង​បណ្តា​ខណ្ឌ​ទាំង​១៤ ក៏​មានការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដូច​គ្នា​ដែរ ។

លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​ថា សម្រាប់​រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ពោល​ថ្ងៃ​ទី​១៤​ដល់​១៦​ខែមេសា ឆ្នាំ​២០២៦​គឺ​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នៅ​រាជធានី​ភ្នំពេញ មាន​បងប្អូន​ប្រជាពលរដ្ឋ មក​ពី​គ្រប់​ទិស​ទី បាន​មក​ដើរ​លេង​កម្សាន្ត មាន​ចំនួន​៩៨៣,០៨០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស ចំនួន​៧,០៦៨​នាក់ នៅ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​បងប្អូន​ប្រជាពលរដ្ឋ មក​ពី​គ្រប់​ទិស​ទី បាន​មក​ដើរ​លេង​កម្សាន្ត ១,៥៦៥,៣៦៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស ចំនួន​១៧,៩៤០​នាក់​និង​សម្រាប់​ថ្ងៃ​ទី​៣​មាន​ចំនួន ១,៨២៧,៩៩០​នាក់ ។​

លោកស្រី​បន្ត​ទៀត​ថា​៖​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​«​នគរ​សង្ក្រាន្ត »​នៅ​រាជធានី​ភ្នំពេញ បាន​ផ្តល់​ភាព​សប្បាយ​រីករាយ និង​កក់ក្តៅ​លើ​សន្តិសុខ​សណ្តាប់ធ្នាប់ ក៏​ដូច​ជា​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​យ៉ាង​ល្អ​ប្រសើរ ។​បន្ថែម​លើ​នេះ ទាក់ទិន​នឹង​សុខ​សុវត្ថិភាព ក្នុងអំឡុងពេល​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ មាន​ភាពល្អ​ប្រសើរ ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ដោយ​សប្បាយ​រីករាយ ក្រោម​ម្លប់​សន្តិភាព និង​ប្រកបដោយ​សុខ​សុវត្ថិភាព ពោល​ពុំ​មាន​ហេតុ​ការ​ណាមួយ បង្ក​ជា​គ្រោះថ្នាក់​ធំដុំ​ឡើយ ។

ក្នុង​នោះ​ដែរ​ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​បី​ថ្ងៃនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹង​គ្រប់ពេលវេលា ។

សូម​បញ្ជាក់​ថា ឆ្នាំ​នេះ​ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត​» ត្រូវ​បាន​រៀបចំ​ឡើង រយៈពេល​៦​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ