សង្ក្រាន្តឆ្នាំថ្មី ៣ថ្ងៃ ខេត្តកំពង់ឆ្នាំងទទួលភ្ញៀវទេសចរជាង៥០ម៉ឺននាក់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សង្ក្រានឆ្នាំថ្មី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦…
ខេត្តកំពង់ឆ្នាំង ៖ សង្ក្រានឆ្នាំថ្មី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦…
ខេត្តកំពង់ឆ្នាំង ៖ សង្ក្រានឆ្នាំថ្មី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំងទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង ៥០ម៉ឺននាក់ ។ អ្វីដែលជាទីចាប់អារម្មណ៍ ក្រុងកំពង់ឆ្នាំងទទួលភ្ញៀវទេសចរណ៍ច្រើនជាង តំបន់ទឹកធ្លាក់ធម្មជាតិនានាក្នុងស្រុកទឹកផុសដែលដែលធ្លាប់តែទទួលភ្ញៀវទេសចរច្រើនជារៀងរាល់ឆ្នាំ។
យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ខែខែមេសា ខេត្តកំពង់ឆ្នាំងបានទទួលភ្ញៀវទេសចរណ៍សរុប ៥៩១ ៤២២ នាក់(ស្រីចំនួន២៧៤ ៩០៨នាក់ )ក្នុងនោះភ្ញៀវបរទេសចំនួន ៨៦៧នាក់ (ស្រី៤៤៧នាក់)។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថាភ្ញៀវដែលបានមកលេងកំសាន្តច្រើនជាងគេគឺក្រុងកំពង់ឆ្នាំង ដែលក្នុងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរណ៍ជាង២៧ ម៉ឺននាក់ ។ដោយឡែករមណីយដ្ឋានទឹកធ្លាក់ដែលធ្លាប់តែមានភ្ញៀវច្រើនក៏មិនច្រើនដូចក្រុងកំពង់ឆ្នាំងដែរក្នុងនោះរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរណ៍ ជាង ៨ម៉ឺននាក់ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលមានភ្ញៀវទេសចរណ៍ជាង ៥ម៉ឺននាក់ និងរមណីទឹកធ្លាក់អន្លង់ស្វាយ មានព្យាយទេចរណ៍តែជាង ៩០០ នាក់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថាខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍សរុបចំនួន ១៦ កន្លែង នៅតាមបណ្ដាស្រុកក្រុងទាំង៨ ។តំបន់ទេសចរណ៍ទាំងនោះរួម មាន ដូចជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ រមណីយដ្ឋានទឹកធ្លាក់ធារាសាស្ត្រ រមណីយដ្ឋានប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិកែច្នៃ ។
រយៈពេល ៣ ថ្ងៃ ភ្ញៀវទេសចរណ៍បានទៅលេងកំសាន្តតាមរមណីយដ្ឋានទាំងនោះក្នុងក្តីសប្បាយរីករាយក្រៃលែង បើទោះអាកាសធាតុមានកម្ដៅបន្តិចមែន ។ទាំងនេះគឺដោយសារការខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្តស្រុកក្រុងកងកម្លាំងប្រដាប់អាវុធដែលខិតខំរក្សា ការពារ សណ្ដាប់ធ្នាប់ ធ្វើឲ្យរយៈពេល៣ថ្ងៃនេះពុំមានបទល្មើសអ្វីកើតឡើងនោះទេ ។មានតែករណីគ្រោះថ្នាក់ចរាចរណ៍តិចតួចប៉ុណ្ណោះ៕
















ចែករំលែកព័តមាននេះ