ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​សន្តិ​សុខ​ហ្វ៊ីលីពីន​ប៉ះ​គ្នា​មួយ​ប្រាវ​ជា​មួយក្រុម​ឧទ្ទាម​ និង​ស.ម្លា.ប់​ពួក​គេ​ដប់​នាក់

11 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ថ្មី​ៗ​នេះ កង​សន្តិសុខ​​របស់​​រដ្ឋាភិបាល​ហ្វ៊ីលីពីន​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​បាញ់​សម្លាប់​ក្រុម​ប្រដាប់​អាវុធ​ឥស្លាម​និយម​ចំនួន​ដប់​នាក់​។ ពួក​គេ​មិន​ព្រម​ប្រគល់ខ្លួន​ឱ្យ​ចាប់​តាម​​សម្រួល​ទេ​។​​ ដូច្នេះ​ក៏​កើត​ជា​ការ​បាញ់​ត​ដៃ​គ្នា​។ ការ​ប្រយុទ្ធ​គ្នា​រវាង​នគរ​បាល​ទល់​នឹង​ចលនា​ប្រដាប់​អាវុធ​ទាំង​នោះ​កើត​ឡើង​នៅ​តំបន់​ខាង​ត្បូង​ដែល​សម្បូរ​ប្រជា​ជន​កាន់​សាស​នា​ឥស្លាម​រស់​នៅ​។ នៅ​ទី​នេះ​ ក្រុម​​ឧទ្ទាម​ដែល​នៅ​សេស​សល់​នៅ​តែ​បន្ត​ការ​តស៊ូ​របស់​ខ្លួន​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​លោក​អាមេរ៉ូល ម៉ាន់​ហ្គោ​រ៉ាន់​កា…

ទី​ក្រុង​ម៉ានីឡា៖ ថ្មី​ៗ​នេះ កង​សន្តិសុខ​​របស់​​រដ្ឋាភិបាល​ហ្វ៊ីលីពីន​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​បាញ់​សម្លាប់​ក្រុម​ប្រដាប់​អាវុធ​ឥស្លាម​និយម​ចំនួន​ដប់​នាក់​។ ពួក​គេ​មិន​ព្រម​ប្រគល់ខ្លួន​ឱ្យ​ចាប់​តាម​​សម្រួល​ទេ​។​​ ដូច្នេះ​ក៏​កើត​ជា​ការ​បាញ់​ត​ដៃ​គ្នា​។ ការ​ប្រយុទ្ធ​គ្នា​រវាង​នគរ​បាល​ទល់​នឹង​ចលនា​ប្រដាប់​អាវុធ​ទាំង​នោះ​កើត​ឡើង​នៅ​តំបន់​ខាង​ត្បូង​ដែល​សម្បូរ​ប្រជា​ជន​កាន់​សាស​នា​ឥស្លាម​រស់​នៅ​។ នៅ​ទី​នេះ​ ក្រុម​​ឧទ្ទាម​ដែល​នៅ​សេស​សល់​នៅ​តែ​បន្ត​ការ​តស៊ូ​របស់​ខ្លួន​។

នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​លោក​អាមេរ៉ូល ម៉ាន់​ហ្គោ​រ៉ាន់​កា (Amerol Mangoranca) ជា​មេ​ដឹក​នាំ​ចលនា​ប្រដាប់​អាវុធ​ឈ្មោះ​ម៉ូត​តេ​ ដាឡាស់​ ឥស្លាម​មី​យ៉ាស់ (Maute-Dawlah Islamiya)។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​នគរ​បាល​ប្រចាំ​តំបន់​កើត​ហេតុ​។ ​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជិត​ទី​ក្រុង​ម៉ារ៉ាន់​តាវ (Marantao) មុន​ពេល​ព្រឹក​ព្រហាម​ដើម្បី​អនុ​វត្ត​តាម​ដីកា​ចាប់​ខ្លួន​លោក​ម៉ាន់​ហ្គោ​រ៉ាន់​កា​ និង​បក្ស​ពួក​របស់​គាត់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជា​ច្រើន​ករណី​​ដែល​មាន​ជា​អាទិ៍៖ អំពើ​កាប់​សម្លាប់​, អំពើ​​មនុស្ស​ឃាត និង​ការ​ចាប់​ជំរិត​មនុស្ស​។

ក្រោយ​មក​ ភាគី​ទាំង​២​ក៏​បាញ់​ត​ដៃ​គ្នា​រយៈ​ពេល​មួយ​ម៉ោង​។ ខាង​ចលនា​ឧទ្ទាម​ក៏​មាន​ប្រពន្ធ​របស់​មេ​ឧទ្ទាម និង​នារី​បី​នាក់​​ផង​ដែរ​។ ​យោង​តាម​សេច​ក្ដី​រាយ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​យោធា​ហ្វ៊ី​លីពីន​ គេ​បាន​រក​ឃើញ​កុមារ​តូច​ម្នាក់​នៅ​រស់​រាន​មាន​ជីវិត​ក្រោយ​ពេល​ឆាក​ប្រយុទ្ធ​គ្នា​បាន​បិទ​បញ្ចប់​ទៅ​វិញ​។ យោធា​ខាង​លើ​ថ្លែង​បន្ត​ទៀត​ថា​ខាង​កង​កម្លាំង​របស់​រដ្ឋាភិបាល​មិន​បាន​រង​របួស​ ឬ​ស្លាប់​ទេ​។ ពួក​គេ​ថែម​ទាំង​រឹប​អូស​បាន​កាំ​ភ្លើង​ និង​គ្រាប់​រំសេវ​មួយ​ចំនួន​​ទៀត​ផង​។​

ក្រុម​ឧទ្ទាម​ខាង​លើ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​​វាយ​ឆ្មក់​​​មួយ​ករណី​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៦​​​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​៤​នាក់ និង​របួស​ម្នាក់​។ ជន​ប្រដាប់​អាវុធ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​លើក​នេះ​​ជា​បក្ស​ពួក​តែ​មួយ​​​ដែល​វាយ​ដណ្ដើម​កាន់​កាប់​ទី​ក្រុង​ម៉ារ៉ាវី (Marawi) កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ និង​ក៏​ជា​អ្នក​ក្រឡុក​ស្ថាន​ការណ៍​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​​​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ