ខេត្តកំពង់ចាម: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤-១៦ មេសាឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តបានណែនាំដល់មន្ត្រីក្រោមឱវាទត្រូវរៀបចំលេងល្បែងប្រជាប្រិយឲ្យបានគ្រប់ទាំង១០ក្រុង-ស្រុកក្នុងខេត្តកំពង់ចាម។ជាមួយនោះវាសង្កេតឃើញតាមរមណីយដ្ឋាននានាតំបន់ទេសចរណ៍កែច្នៃបានទាក់ទាញមនុស្សមកលេងយ៉ាងច្រើនដែលមានរហូតទៅដល់ ៤,១៧៨,៦២៣ដង/នាក់។ចំណែកកម្លាំងអាវុធហត្ថ នគរបាលព្រមទាំងប្រជាការពាររាប់ពាន់នាក់ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែងដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ភ្ញៀវដែលមកកម្សាន្តលេង។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា:
ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
ទេសចរជាតិសរុបចំនួន ៩៥៨,៦៤៥ នាក់ ទេសចរបរទេសសរុបចំនួន ១៥៥ នាក់ សរុប៖ ៩៥៨,៨០០ នាក់ ។
ស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
-ទេសចរជាតិសរុបចំនួន ១,៥១០,០៦៧ នាក់
-ទេសចរបរទេសសរុបចំនួន ១០១ នាក់
សរុប៖ ១,៥១០,១៦៨ នាក់ ។
ស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
-ទេសចរជាតិសរុបចំនួន ១,៧០៩,៥៥០ នាក់
-ទេសចរបរទេសសរុបចំនួន ១០៥ នាក់
សរុប៖ ១,៧០៩,៦៥៥ នាក់ ។
ស្ថិតិសរុបរយៈពេល៣ថ្ងៃថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦
-ទេសចរជាតិសរុបចំនួន ៤,១៧៨,២៦២ នាក់
ទេសចរបរទេសសរុបចំនួន ៣៦១ នាក់ សរុប៖ ៤,១៧៨,៦២៣ដង/នាក់ ។
ចំណែកលោកស្រី សុភ័ក្រ អ្នកនាំពាក្យសាលាខេត្តវិញបានឲ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៦នេះ រដ្ឋបាលខេត្តបានរៀបចំបង្កើតនូវព្រឹត្តិការណ៍សប្បាយជូនដល់ប្រជាពលរដ្ឋទាំង១០ស្រុក-ក្រុងក្នុងនោះមាន÷
១.ស្រុកបាធាយ មានចំនួន៣ទីតាំងព្រឹត្តិការណ៍ហូបពងទាកូននៅមុខសាលាស្រុក កំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅវត្តប្រធានីនិងលេងល្បែងក្លែងឆាបកូនមាន់នៅឃុំទំនប់។
២.ស្រុកចំការលើ មានមួយទីតាំងសង្ក្រាន្តឆ្នាំថ្មីនៅវត្តភ្នំទែត
៣.ស្រុកជើងព្រៃ មានមួយទីតាំងព្រឹត្តិការណ៍ហូបនំបញ្ចុក១២០០គីឡូក្រាមនិងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅសួនមុខសាលាស្រុកជើងព្រៃ។
៤.ស្រុកកំពង់សៀមមានបីទីតាំងកម្សាន្តសង្ក្រាន្តវត្តប្រាសាទបាគងបាជ័យ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននិងវត្តភ្នំហាន់ជ័យនិងព្រឹត្តិការណ៍ហូបមើមបុិគួកនៅវត្តប្រាសាទនគរបាជ័យ។
៥.ស្រុកកងមាស មានមួយទីតាំងសង្ក្រាន្តឆ្នាំថ្មីនិងបង្ហាញហូបផ្លែស្វាយ
១១៣៩៤៨ នៅវត្តស្វាយស្រណោះ។
៦.ស្រុកកោះសូទិន មានមួយកន្លែងសង្ក្រាន្តឆ្នាំថ្មីនិងតាំងបង្ហាញហូបពោតស្ងោរ៨៨៨៦ផ្លែនៅវត្តមហាលាភ។
៧.ស្រុកព្រៃឈរមាន១ទីតាំងសង្ក្រាន្តឆ្នាំថ្មីទីតាំងបង្ហាញហូបនំអន្សមខ្មែរ១៥៧៧៨០នំនៅវត្តប្រាសាទទឹកឆា។
៨.ស្រុកស្រីសន្ធរ ល្បែងប្រជាប្រិយនៅមុខសាលាស្រុកស្រីសន្ធរ កម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅវត្តកោះកែវនិងល្បែងប្រណាំងក្របីនៅឃុំបារាយណ៍។
៩.ស្រុកស្ទឹងត្រង់មាន១ទីតាំងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅវត្តស្ទឹងត្រង់ ៕













ចែករំលែកព័តមាននេះ