ខេត្តព្រៃវែង ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវយុវជន២នាក់ បោកបញ្ឆោត អោយឡើងជិះម៉ូតូ ដោយប្រាប់ថា ជូនទៅផ្ទះ តែពេលដល់ព្រៃស្ងាត់ ក៏ចាប់រំលោភបូក រហូតបានសម្រេច ទាំង២នាក់ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី១៥មេសា ដែលជាថ្ងៃចូលឆ្នាំទី២ នៅក្នុងព្រៃខាងលិចភូមិព្រៃតាព្រំ ក្នុងឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ភារ៉ា នីតា អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ-ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ចំណែកយុវជនជាជនសង្ស័យ ៖ ទី១.ឈ្មោះ រុន ភារិទ្ធ អាយុ១៨ឆ្នាំ ទី២.ឈ្មោះ ឡុប ស៊ីណែត អាយុ១៨ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះ បានដើរទៅលេងកម្មវិធីចូលឆ្នាំ ដែលគេរៀបចំនៅក្នុងភូមិ ហើយពេលយប់ងងឹត ក៏ដើរមកផ្ទះវិញតែម្នាក់ឯង។ ពេលដើរមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែយុវជនជាជនសង្ស័យទាំង២ បានជិះម៉ូតូមកដល់ ហើយក៏ហៅយុវតីរងគ្រោះ អោយឡើងជិះម៉ូតូ ដោយប្រាប់ថា ចាំពួកគេជូនទៅផ្ទះ ដោយគិតថា ជាអ្នកស្គាល់គ្នា នៅភូមិជិតគ្នា នាងក៏ជឿជាក់ហើយឡើងជិះម៉ូតូជាមួយ ស្រាប់តែមកដល់ខាងលិចភូមិ យុវជនទាំង២ បានជិះម៉ូតូចូលព្រៃ ហើយធ្វើសកម្មភាពចាប់នាងរំលោភ រហូតបានសម្រេច ទាំង២នាក់ រួចហើយទើបដឹកនាងមកទំលាក់ក្បែរផ្ទះ ហើយក៏ជិះម៉ូតូទៅបាត់ ។
ប្រភពដដែលនេះបានបន្តថា ពេលមកដល់ផ្ទះ យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ឪពុកម្តាយ ទើបផ្អើលនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រហូតឈានដល់ការចាប់ឃាត់ខ្លួនយុវជន ទាំង២នាក់បាន នៅយប់ថ្ងៃដដែលនោះតែម្តង។
បច្ចុប្បន្ន យុវជនទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រាច ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ