ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ស.ព​នារី ២​នាក់​ទៀត ក្នុងករណី​លិ.ច​ទូក​ស្មាច់ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះដាច់ កាលពីម្សិលមិញ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី ២៤ ​ខែមីនា​ ឆ្នាំ​២០២៦ នេះ​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​រុករក​សព​ដែល​លិច​បាត់​នៅ​ក្នុង​ទន្លេមេគង្គ​និង​រក​ឃើញ​សព ស្ត្រី​ពីរ​នាក់​ទៀត​ហើយ​នៅ​ក្នុង​ករណី​លិច​ទូក​ស្មាច់​នៅ​ឃុំ​ពុក​ឬ​ស្សី​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៣​ខែមីនា​ឆ្នាំ​២០២៦​។ គួររំលឹកថា ស្លា​.​ប់​២​នាក់…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី ២៤ ​ខែមីនា​ ឆ្នាំ​២០២៦ នេះ​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​រុករក​សព​ដែល​លិច​បាត់​នៅ​ក្នុង​ទន្លេមេគង្គ​និង​រក​ឃើញ​សព ស្ត្រី​ពីរ​នាក់​ទៀត​ហើយ​នៅ​ក្នុង​ករណី​លិច​ទូក​ស្មាច់​នៅ​ឃុំ​ពុក​ឬ​ស្សី​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៣​ខែមីនា​ឆ្នាំ​២០២៦​។ គួររំលឹកថា ស្លា​.​ប់​២​នាក់ បា​.​ត់​ខ្លួន​៦​នាក់ ជួយ​សង្គ្រោះ​បាន​៥​នាក់ ករណី​លិ​.​ច​ទូក​ស្មាច់​ដឹក​ភ្ញៀវ​មក​កម្សាន្ត​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់

សព​ពីរ​នាក់​ដែល​រក​ឃើញ គឺ​នារី​ទាំង​២​នាក់ ក្នុងនោះវ័យ​ក្មេង​ម្នាក់​និងវ័យ​ចំណាស់​ម្នាក់​។​នេះ​បើ​តាម​សមត្ថកិច្ច​ដែល​ជា​ក្រុម​រុករក​ដែល​បាន​ផ្ដល់​ព័ត៌​មាន​អោយ ដឹង​មុន​នេះ​បន្តិច​។

សរុប​ទាំងអស់​បាន​រក​ឃើញ​សព​ចំនួន​៥​នាក់​ហើយ​ដែល​ភ្លាម​ៗ​រក​សព​ឃើញ​២​នាក់​ជា​ស្ត្រី ។​លុះ​នៅ​វេលា​ល្ងាច​រក​ឃើញ​ក្មេង​ប្រុស​​ម្នាក់ ​និង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល​ថ្ងៃ​ទី​២៤ ​ខែ​មិ​នា ​នេះ រក​ឃើ​គ​នារី​២​នាក់​ទៀត នៅ​សល់​តែ​ចំនួន​៣​នាក់​ទៀត​កំពុង​តែ​បន្ត​រុករក​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​សព​នៅឡើយ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​ព្រឹក ថ្ងៃ​ទី ២៣​ខែមីនា​ឆ្នាំ​២០២៦ មាន​សោក​នា​កម្ម​មួយ​បាន​កើតឡើង​ដោយសារ​តែ​លិច​ទូក​ស្មាច់​អ្នក​ដែល​ជិះ​ទៅ​លេងរ​ម្មណី​យ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះដាច់​បង្ក អោយ​ក្មេង​ប្រុស​ស្រី​ចំនួន ៨​នាក់​លិច​បាត់​នៅ​ក្នុង​ទន្លេ​ហើយ​ចំនួន​៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​។
ហេតុការណ៍​ដ៏​រន្ធត់​នេះ​គឺ​បាន​កើតឡើង​នៅ​ទន្លេ​គ​ង្គ​ក្នុង​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ទន្ទឹម​និង​ឆ្នេរ​ខ្សាច់​ក្បាល់​កោះដាច់​។

នៅ ព្រឹក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ប្រុស​ស្រី​សរុប​១៣​នាក់​ក្នុង​នោះ​ប្រុស​៥​នាក់​និង​ស្រី​៨​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ជិះទូក​ស្មាច់​ចេញពី​ស្រុក​ខ្សាច់កណ្ដាល​មក​លេង​រមណីយដ្ឋាន​កោះដាច់​។ នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​បាន​បន្តិច​ជិត​ដល់​កណ្ដាលទន្លេ​ស្រាប់តែ​ទូក​ឃ្លោង បាន​ក្រឡាប់ លិច​ភ្លាម​ៗ​នោះ​នគរបាល មូលដ្ឋាន​សង្កាត់​កោះដាច់​និង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​និង​អ្នកស្រុក បាន​នាំ​គ្នា​ជួយ​ស្រង់​សង្គ្រោះ​រួច​បញ្ជូន​មក​ច្រាំង​ទន្លេ​នៅ​ក្បាល​កោះដាច់​។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​បាន​ជួយ​ស្រង់​សង្គ្រោះ​បាន​ចំនួន ៥ នាក់​និង​រក​ឃើញ​សព​ចំនួន​២​នាក់​និង​លិច​បាត់​ចំនួន​៦​នាក់​។​បន្ទាប់​ពី​កើតហេតុ​កម្លាំង​គណៈ​បញ្ជា ការ​ឯកភាព​ខេត្តកណ្ដាល​សហការ​ជាមួយ​អាជ្ញាធរ​និង​នគរបាល​ប៉ុស្តិ៍​កោះដាច់​និង​មានការ​ចូលរួម​ពី​កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ កងពលតូច​លេខ​៧០ ក៏​បាន​រក​ឃើញ​ក្មេង​ប្រុស ម្នាក់​ទៀត​នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​ហើយ​បន្ត​រុករក​និង​ឃើញ​សព ២​នាក់​ទៀត​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា​នេះ​និង​កំពុង​បន្ត​រុករក​សព​ចំនួន​៣​នាក់​ទៀត​ដែល​នៅ​សេសសល់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ