ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនៅ​ក្នុង​ខេត្តកំពង់ស្ពឺ កើត​មាន​បទល្មើស​ចំនួន​៦៩​លើក

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លទ្ធផល​ក្នុង​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ កើត​មាន​បទល្មើស​ចំនួន​៦៩​លើក ស្មើនឹង​៥​ករណី គិត​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ និង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦​។…

ខេត្តកំពង់ស្ពឺ​ ៖ លទ្ធផល​ក្នុង​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ កើត​មាន​បទល្មើស​ចំនួន​៦៩​លើក ស្មើនឹង​៥​ករណី គិត​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ និង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ។

របាយការណ៍​របស់​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ទៀត​ថា បទល្មើស​កើត​មាន​ឡើង​ចំនួន​៦៩​លើក​ ស្មើនឹង​៥​ករណី ៖ ទី​១-​ករណី​ចោរ​កម្ម​(​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​) -​វះ​យក​កាបូប​កើតឡើង​ចំនួន​៤០​លើក -​កាត់​ខ្សែ​កាបូប​ប​ចំនួន​១០​លើក -​លូក​យក​ក្នុង​ហោប៉ៅ​ចំនួន​២​លើក -​យក​ម្សៅ​ប៉ាត​មុខ​ហើយ​បន្លំ​លូក​យក​ទូរស័ព្ទ​ចំនួន​៤​លើក​។

ទី​២-​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥​លើក បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់ រង​របួសធ្ងន់​-​ស្រាល​ចំនួន​១៣​នាក់ រង​ការ​ខូចខាត​សម្ភារៈ​ម៉ូតូ​ចំនួន​៤​គ្រឿង​និង រថយន្ត​ចំនួន​០១​គ្រឿង​ផង​ដែរ​។

ទី​៣- ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ចំនួន​០៥​លើក នឹង​ហិង្សា​ដោយ​ចេតនា​ប្រើប្រាស់​អាវុធ​បាញ់​បណ្តាល​ឱ្យ​មាន​របួស​កើត​មាន​ចំនួន​០១​លើក​(​កាំភ្លើង​ម៉ាក​កា​៥៩(K59) -​ឃាត់ខ្លួន​ចំនួន​៧​នាក់ រង​របួសធ្ងន់​-​ស្រាល​ចំនួន​៥​នាក់ និង​ធ្វើការ​ដកហូត​វត្ថុ​តាង​÷​អាវុធ​ខ្លី​ចំនួន​១​ដើម អ្នក​បង្កហេតុ​ជា​មន្ត្រី​យោធា ឈ្មោះ​(​អនុសេនីយ៍ឯក កង វិ​ឈិ​ន​) នៅ​{​អង្គភាព​អគ្គបញ្ជាការ​ទីចាត់ការ​ព្រំដែន​}​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​ប្រអប់ជើង​(​បាញ់​ចំនួន​០២​គ្រាប់​)​។

ទី​៤-​ករណី​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​កើត​មាន​ឡើង​ចំនួន​ចំនួន​០២​លើក ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ដកហូត​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ និង​ទី​៥-​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​០១​លើក​ ឆេះ​ផ្ទះ​ដែល​មាន​(​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង ២២​ម៉ែត្រ​) រង​ការ​ខូចខាត​សម្ភារ​ក្នុងផ្ទះ​មួយ​ចំនួន​ច្រើន​។

មូលហេតុ​ដែល​ឆេះ​នោះ​ គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​សំរាម​ក្បែរ​គុម្ព​ប្ញ​ស្សី​ ហើយ​ក៏​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ខ្លួនឯង​ បណ្ដាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទៀត​ទេ​ទើប​រលត់​ជា​ស្ថាពរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ