ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​ បា.ត់​ខ្លួន៦​នាក់ ជួយ​សង្គ្រោះ​បាន​​៥​នាក់ ករណីលិ.ច​ទូក​ស្មាច់​​ដឹកភ្ញៀវ​​មក​កម្សាន្ត​រ​មណី​យ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះដាច់

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូក​​ស្មាច់​ដឹក​អ្នក​មក​លេង​នៅ​រមណីយដ្ឋាន​កោះដាច់​ បាន​លិច​នៅ​កណ្ដាល​ទន្លេមេគង្គ បណ្ដា​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ២​នាក់ ​លិច​បាត់​ខ្លួនចំនួន​៦​នាក់ និងជួយសង្គ្រោះបាន៥នាក់​ ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ទូក​​ស្មាច់​ដឹក​អ្នក​មក​លេង​នៅ​រមណីយដ្ឋាន​កោះដាច់​ បាន​លិច​នៅ​កណ្ដាល​ទន្លេមេគង្គ បណ្ដា​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ២​នាក់ ​លិច​បាត់​ខ្លួនចំនួន​៦​នាក់ និងជួយសង្គ្រោះបាន៥នាក់​ ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​មិ​នា ឆ្នាំ​២០២៦​នៅ​ទន្លេ​គ​ង្គ​ក្នុង​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

តាម​នគរបាល​មូលដ្ឋាន​សង្កាត់​កោះដាច់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន ៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ស្រង់ សង្គ្រោះ​និង​រក​ឃើញ​សាកសព​ចំនួន​២​នាក់​។​ដោយឡែក​បាន​លិច​បាត់​ចំនួន​៦​នាក់​សមត្ថកិច្ច​កំពុង​តែ​បន្ត​រុករក​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មួយ​ព្រឹក​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​ប្រុស​ស្រី​សរុបចំនួន១៣នាក់ (ប្រុស៥នាក់ ស្រី៨នាក់) បាន​ធ្វើ​ដំណើរ​ដោយ​ជិះទូក​ស្មាច់​ចេញពី​ស្រុក​ខ្សាច់កណ្ដាល​មក​លេង​រមណីយដ្ឋាន​កោះដាច់​ ។ ​នៅ​លើ​ទូក​មាន​អ្នកដំណើរ​រួម​នឹង​អ្នកបើកបរ​ចំនួន​១៤​នាក់​ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​បាន​បន្តិច​ជិត​ដល់​កណ្ដាលទន្លេ​ស្រាប់តែ​ទូក​បាន​លិច​ ។ ភ្លាម​ៗ​នោះ​នគរបាល មូលដ្ឋាន​សង្កាត់​កោះដាច់​និង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​នាំ​គ្នា​ជួយ​ស្រង់​សង្គ្រោះ​រួច​បញ្ជូន​មក​ច្រាំង​ទន្លេ​នៅ​ក្បាល​កោះដាច់​។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ ​សមត្ថកិច្ច​បាន​ជួយ​ស្រង់​សង្គ្រោះ​បាន​ចំនួន ៦ នាក់​ និង​រក​ឃើញ​សព​ចំនួន​២​នាក់​សុទ្ធតែជាមនុស្សស្រី និង​លិច​បាត់​ខ្លួនចំនួន​៦​នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ