ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ជាង​១០%​ក្រោយ​អ៊ីរ៉ង់​បើក​ច្រក​ហ័រ​ម៉ូស​ឱ្យ​កប៉ាល់​ចេញ​ចូល​ដូច​ធម្ម​តា​ឡើង​វិញ

2 នាទី មុន

ទី​ក្រុង​ញូយ៉ក៖ ប្រេង​ឆៅ​ថ្ងៃ​នេះ​ធ្លាក់​ថ្លៃ​ជាង​១០%​ត្រឹម​តែ​រយៈ​ពេល​២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ប្រកាស​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​បើក​ដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​នៅ​អំឡុង​ពេល​អនុវត្ត​បទ​ឈប់​បាញ់​ជា​មួយ​អាមេរិក​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ច្រក​សមុទ្រ​នេះ​បើក​ដំណើរ​ការ​យ៉ាង​ពេញ​បន្ទុក​ស្រប​ទៅ​តាម​បទ​ឈប់​បាញ់​នៅ​ប្រទេស​លីបង់​។ គ្រាន់​តែ​ឮ​ដំណឹង​នេះ​ភ្លាម ទី​ផ្សារ​ជួញ​ដូរ​ទ្រព្យ​សកម្ម​ និង​ទី​ផ្សារ​ថាម​ពល​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ភ្លាម​ៗ​តែ​ម្ដង​។ ប្រេង​ឆៅ​តាម​ហាង​ឆេង​អាមេរិក​ (West Texas) ធ្លាក់​ថ្លៃ​ជាង​១២%​…

ទី​ក្រុង​ញូយ៉ក៖ ប្រេង​ឆៅ​ថ្ងៃ​នេះ​ធ្លាក់​ថ្លៃ​ជាង​១០%​ត្រឹម​តែ​រយៈ​ពេល​២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ប្រកាស​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​បើក​ដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​នៅ​អំឡុង​ពេល​អនុវត្ត​បទ​ឈប់​បាញ់​ជា​មួយ​អាមេរិក​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ច្រក​សមុទ្រ​នេះ​បើក​ដំណើរ​ការ​យ៉ាង​ពេញ​បន្ទុក​ស្រប​ទៅ​តាម​បទ​ឈប់​បាញ់​នៅ​ប្រទេស​លីបង់​។ គ្រាន់​តែ​ឮ​ដំណឹង​នេះ​ភ្លាម ទី​ផ្សារ​ជួញ​ដូរ​ទ្រព្យ​សកម្ម​ និង​ទី​ផ្សារ​ថាម​ពល​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ភ្លាម​ៗ​តែ​ម្ដង​។

ប្រេង​ឆៅ​តាម​ហាង​ឆេង​អាមេរិក​ (West Texas) ធ្លាក់​ថ្លៃ​ជាង​១២%​ មាន​ន័យ​ថា​លក់​ចេញ​តម្លៃ​៨២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ (១៥៩​លីត្រ​)។ ចំណែក​ហាង​ឆេង​នៅ​អឺរ៉ុប​ (Brend) ធ្លាក់​ថ្លៃ​១០% មាន​ន័យ​ថា​លក់​ចេញ​៨៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ លោក​ដូណាល់​ត្រាំ​ក៏​ប្រកាស​គាំទ្រ​ការ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​ផង​ដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់​ជា​ថ្មី​ថា​អាមេរិក​នៅ​តែ​បន្ត​បិទ​ខ្ទប់​កំពង់​ផែ​របស់​អ៊ីរ៉ង់​ដដែល​រហូត​ដល់​ភាគី​ទាំង​២​ចរ​ចា​គ្នា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​។

លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​លក្ខ​ខណ្ឌ​ភាគ​ច្រើន​ត្រូវ​បាន​លើក​យក​មក​ចរ​ចា​គ្នា​រួច​ហើយ​​ជា​មួយ​អ៊ីរ៉ង់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​កិច្ច​ព្រម​ព្រៀង​ស្ថា​ពរ​រយៈ​ពេល​យូរ​។ លោក​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​នេះ​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធ​ផល​ឆាប់​ៗ​​បំផុត​។​ ទោះ​ជា​មាន​ការ​អះ​អាង​បែប​នេះ​ក្ដី មិន​ទាន់​មាន​សេចក្ដី​ប្រកាស​លម្អិត​អំពី​លទ្ធ​ផល​នៃ​កិច្ច​ចរ​ចា​ ឬ​ក៏​លទ្ធ​ភាព​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​ឡើយ​ទេ​។​

គេ​កំពុង​រង់​ចាំ​អ៊ុត​សភាព​កាណ៍​ជា​បន្ត​ទៀត​ដើម្បី​ចង់​ដឹង​ថា​តើ​ល្បឿន​នៃ​ការ​ដឹក​ជញ្ជូន​ និង​បរិមាណ​ប្រេង​ដែល​ដឹក​កាត់​តាម​ច្រក​ហ័រ​ម៉ូស​នោះ​មាន​កម្រិត​ណា​។ ទី​ផ្សារ​លក់​ប្រេង​ឆៅ​រំពឹង​ថា​ត្រឹម​ចុង​ខែ​មេសា​នេះ ភាគី​ទាំង​២​នឹង​​រក​ឃើញ​ដំណោះ​ស្រាយ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​។ ដោយ​សារ​ពេល​នេះ​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ ដូច​នេះ​ក្រុម​អ្នក​ជួញ​ដូរ​ប្រេង​ឆៅ​ត្រូវ​បន្ត​តាម​ដាន​ព័ត៌​មាន​ និង​ការ​វិវត្ត​នៃ​តម្លៃ​ប្រេង​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ