ប្រាសាទកោះកេរ មានភ្ញៀវទេសចរជាតិ និងបរទេស ជាង ៧ពាន់នាក់ចូលទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរជាតិ និងបរទេស បានចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ជាង ៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នេះបើតាម…
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរជាតិ និងបរទេស បានចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ជាង ៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នេះបើតាម…
រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរជាតិ និងបរទេស បានចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ជាង ៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នេះបើតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ នេះ ។

រយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងបរទេស បានមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ និងសង្រ្កាន្តកោះកេរ និងលេងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៦ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៧,៣៤៥នាក់ ក្នុងនោះទេសចរជាតិ មានចំនួន ៧,២៩៥ ថយចុះ ៤១% ភ្ញៀវបរទេសចំនួន ៥០នាក់ ថយចុះ ៣៦% បេីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ កន្លងទៅ ៕





ចែករំលែកព័តមាននេះ