ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជិត​១២​ម៉ឺន​នាក់​​ធ្វើ​ដំណើរ​តាម​ឡាន​​ក្រុង​ដោយ​មិន​អស់​ថ្លៃ​កើន​ប្រមាណ​៣៩%

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​ចំនួន​ជិត​១២​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ដើម្បី​ទៅ​លេង​ស្រុក​កំណើត និង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​រយៈពេល​៦​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​ចំនួន​ជិត​១២​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ដើម្បី​ទៅ​លេង​ស្រុក​កំណើត និង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​រយៈពេល​៦​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦​ ​ថា តួលេខ​នេះ បាន​មាន​ចំនួន​កើនឡើង​ប្រមាណ​៣៩% បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២៥​ ។ លោកស្រី ដោ សម្ផស្ស អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ គួរ​ជម្រាប​ជូន​ថា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ប្រមាណ​៦០០​គ្រឿង ប្រតិបត្តិការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ស្រុក​កំណើត នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ។

ក្នុង​ចំណោម​រថយន្តក្រុង​ចំនួន៦០០​គ្រឿង​នេះ គឺ​អាជ្ញាធរ​បាន​ប្រើ​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​តាមតម្រាយ​ខ្សែ​រត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១០០​គ្រឿង និង​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត និង​ពី​បណ្តា​ខេត្ត​ត្រលប់​មក​រាជធានី​ភ្នំពេញ​វិញ​ចំនួន​៥០០​គ្រឿង ។

នៅ​រៀង​រាល់​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ម្តង​ៗ រដ្ឋបាល​រាជធានី​ភ្នំពេញ​តែងតែ​បញ្ចេញ​រថយន្តក្រុង​សាធារណៈ​ដឹក​ពលរដ្ឋ ទៅ​កាន់​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ គឺ​ដើម្បី​ជួយ​ពលរដ្ឋ​សន្សំ​ថវិកា​លើ​ចំណាយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ