ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់យល់ព្រមឱ្យនាវា «មិនប្រទូស្តរ៉ាយ» ឆ្លង​កាត់​ច្រក Hormuz ក្រោមលក្ខខណ្ឌសន្តិ​សុខ​តឹង​រឹង​

57 វិនាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​ថ្លែង​ថា ​បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​អាច​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ក្នុង​លក្ខ​ខណ្ឌ​គោរព​បណ្ដា​បែបបទ​សន្តិសុខ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​បញ្ជូន​ឲ្យ​ដល់​អង្គការ​សមុទ្រ​អន្តរជាតិ​OMI ​។ សេចក្ដី​ប្រកាស​នោះ​សរសេរ​ថា បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​ក្នុង​លក្ខខណ្ឌ​ដែល​ពួក​គេ​មិន​ចូលរួម​ក្នុង​អំពើ​ឈ្លានពាន​ប្រឆាំង​អ៉ី​រ៉​ង់ ឬ​មិន​គាំទ្រ​អំពើ​នោះ…

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​ថ្លែង​ថា ​បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​អាច​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ក្នុង​លក្ខ​ខណ្ឌ​គោរព​បណ្ដា​បែបបទ​សន្តិសុខ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​បញ្ជូន​ឲ្យ​ដល់​អង្គការ​សមុទ្រ​អន្តរជាតិ​OMI ​។

សេចក្ដី​ប្រកាស​នោះ​សរសេរ​ថា បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​ក្នុង​លក្ខខណ្ឌ​ដែល​ពួក​គេ​មិន​ចូលរួម​ក្នុង​អំពើ​ឈ្លានពាន​ប្រឆាំង​អ៉ី​រ៉​ង់ ឬ​មិន​គាំទ្រ​អំពើ​នោះ ​និង​អនុវត្ត​ពេញលេញ​បណ្ដា​បែបបទ​សន្តិ​សុខ នាវា​ទាំងនោះ​អាច​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រមូ​សបាន​ដោយ​សុខសាន្ត ដោយ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

OMI​បញ្ជាក់​ថា ​សេចក្ដី​ប្រកាស​នោះ​ចុះ​ថ្ងៃ​ទី​២២​ មីនា ត្រូវ​បាន​ចេញ​ដោយ​ក្រសួងការបរទេសអ៉ី​រ៉​ង់ ជាមួយ​សំណើ​ឲ្យ​ OMI​ ជួយ​ផ្សព្វផ្សាយ​បន្ត​។ អង្គការ​នេះ​ ក៏​បាន​ផ្សព្វផ្សាយ​ឯកសារ​នោះ​ដល់​បណ្ដា​​ប្រទេស​ជា​សមាជិក ​និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល ​៕ ប្រភព៖ BFMTV.COM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ