រាជធានីភ្នំពេញ ៖ មុខសញ្ញាលួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម និងមានដីកាចាប់ខ្លួន ចំនួន០៣ករណីផ្សេងទៀត ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការដេញប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភ្លាមៗ ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សូ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។
លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី០២ បានអោយដឹងថា ដោយមានណែនាំពីលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានអោយលោកចុះដឹកនាំបញ្ជាផ្ទាល់ ប្រដេញចាប់ជនសង្ស័យ ដែលជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធករណីគាស់ផ្ទះកាត់សោ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើរូបនេះ មានដីការបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន០៣ករណីផ្សេងទៀតផងដែរ សុទ្ធសឹងតែ (ពាក់ព័ន្ធករណីលួច) ៕



ចែករំលែកព័តមាននេះ