ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​៧០​ឆ្នាំ ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​រុ​ស្ស៊ី ៖ មរតក ​នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីជប់លៀង​នៅ​សណ្ឋាគារ Raffles Le Royal ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា បាន​សម្តែង ការ​ពេញចិត្ត​ចំពោះ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​រុ​ស្ស៊ី អស់​រយៈពេល​៧០​ឆ្នាំ កន្លង​មកនេះ ដែល​បាន​គ្របដណ្តប់​ស្ទើរ​គ្រប់​វិស័យ ជា​ពិសេស​កិច្ច​សន្ទនា និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ ។

ពិធីជប់លៀង​នេះ គឺជា​សកម្មភាព​រួម​គ្នា​ប្រកបដោយ​អត្ថន័យ​មួយ​ក្នុង​ចំណោម​សកម្មភាព​រួម​គ្នា​ជា​ច្រើន​ទៀត ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​រំលឹក​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។ ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​មក​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ការទូត​ពី​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​ដ៏​វិសេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ