វៀតណាមនឹងសាងសង់រោងចក្រថាមពលនុយ ក្លេអ៊ែរដំបូងបង្អស់ ដោយមានជំនួយពីរុស្ស៊ី
ទីក្រុងម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ប្រទេសរុស្ស៊ី និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ…
ទីក្រុងម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ប្រទេសរុស្ស៊ី និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ…
ទីក្រុងម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ប្រទេសរុស្ស៊ី និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan 1 ខេត្ត Ninh Thuan ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម។ នេះបើតាមប្រភពពី Reuters និង Xinhua បានចេញផ្សាយ ។

យោងតាមសេចក្តីថ្លែងការណ៍នេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងសមភាគីវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ រួមជាមួយលោក Alexey Likhachev អគ្គនាយកក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom ផងដែរ។ លោក Mishustin បានថ្លែងថា គម្រោងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ និងការស្រាវជ្រាវវិទ្យាសាស្ត្រទាំងមូលដ្ឋាន និងការអនុវត្ត ។
ប្រទេសវៀតណាមត្រូវការធានាថាមពលអគ្គិសនីបន្ថែមទៀត ដោយសារតែប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី ពីព្រោះតែតម្រូវការពីវិស័យឧស្សាហកម្មដ៏ធំរបស់ខ្លួន និងការប្រើប្រាស់របស់ប្រជាជនលើសពីការផ្គត់ផ្គង់ ដែលរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ញឹកញាប់ជាងមុន រួមទាំងគ្រោះរាំងស្ងួត និងព្យុះទីហ្វុង។
ក្រុមហ៊ុន Rosatom ដែលជាក្រុមហ៊ុនសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឈានមុខគេមួយរបស់ពិភពលោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌ និងវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងភាគីនានា ក្នុងការអនុវត្តគម្រោងសាងសង់។ ក្រុមហ៊ុនបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ បានដាក់ចេញនូវក្របខ័ណ្ឌច្បាប់សម្រាប់ការសាងសង់រ៉េអាក់ទ័រចំនួន ២ មានសមត្ថភាពសរុបចំនួន ២ ៤០០ មេហ្គាវ៉ាត់ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីការចំណាយត្រូវបានបញ្ជាក់នោះទេ។
តាមពិតទៅ ការងារលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅកណ្តាលប្រទេសវៀតណាមបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០១០ ប៉ុន្តែត្រូវបានផ្អាកនៅឆ្នាំ ២០១៦ នៅពេលដែលរដ្ឋាភិបាលបានផ្អាកកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងថវិកា។
នៅពេលនោះ រុស្ស៊ីទទួលបានគម្រោង Ninh Thuan 1 រួចហើយ ដោយរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ បន្ទាប់ពីបន្តកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២៤ វៀតណាមបានស្នើសុំឱ្យជប៉ុន និងរុស្ស៊ីអនុវត្តគម្រោងនេះ ខណៈនៅខែធ្នូ ជប៉ុនបានសម្រេចចិត្តបោះបង់ផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Mikhail Mishustin៕

ចែករំលែកព័តមាននេះ