រាជធានីភ្នំពេញ ៖ ម៉ូតូចំនួន៦គ្រឿង បានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប រួចនាំម្ចាស់ទៅព្រមាននិងអប់រំ ពាក់ព័ន្ធនឹងករណីកែច្នៃបំពង់សឺម៉ាំងខុសលក្ខណៈបច្ចេកទេស«អា
ប្រែន» បើកបរលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ ។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ និងឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ នៅផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

បន្ទាប់ពីបានព្រមាននិងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ បានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់សឺម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ។

ចំណែកម៉ូតូទាំង៦គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ៕




ចែករំលែកព័តមាននេះ