ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍សោកនាដកម្មសង្គ្រាមមជ្ឈិមបូព៌ា៖ មនុស្សស្លា.ប់កើនឡើងដល់រាប់ពាន់នាក់ ខណៈអ៉ីរ៉ង់ និងលីបង់រងគ្រោះធ្ងន់ធ្ងរជាងគេ

6 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ចាប់តាំងពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក អា​មេ​រិ​ក​និងអ៉ី​ស្រា​អែ​ល​បាន​រួម​គ្នា ​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​ដែល​បាន​តបត​វិញ ដោយ​វាយប្រហារ​លើ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​មាន​មូល​ដ្ឋា​យោធា​អា​មេ​រិ​ក​។ ជម្លោះ​តំបន់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់​រួច​ហើយ​។…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ចាប់តាំងពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក អា​មេ​រិ​ក​និងអ៉ី​ស្រា​អែ​ល​បាន​រួម​គ្នា ​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​ដែល​បាន​តបត​វិញ ដោយ​វាយប្រហារ​លើ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​មាន​មូល​ដ្ឋា​យោធា​អា​មេ​រិ​ក​។ ជម្លោះ​តំបន់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់​រួច​ហើយ​។

មក​ពី​មានការ​រិ​ត​ត្បិត​ចំពោះ​សារព័ត៌មាន គេ​មិន​អាច​ធ្វើការ​ត្រួតពិនិត្យ ដោយ​ឯករាជ្យ​លើ​បណ្ដា​តុល្យការ​ដែល​ទទួល​បាន​ឡើយ​ ។ តួលេខ​នេះ​ ផ្អែក​លើ​របាយការណ៍​របស់​រដ្ឋាភិបាល កងទ័ព អាជ្ញាធរ​សុខាភិបាល​ និង​បណ្ដា​អង្គការ​សង្គ្រោះ​របស់​បណ្ដា​រដ្ឋ​ដែល​ទាក់ទិន​។ អ៉ីរ៉​ង់​និង​លី​បង់​មាន​ជន​រង​គ្រោះ​ច្រើន​ជាងគេ​ ។

រដ្ឋាភិបាល​អ៉ី​រ៉​ង់់​មិន​បាន​ផ្ដល់​តួលេខ​សកល​ណាមួយ​ឡើយ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តែ​អង្គការក្រៅរដ្ឋាភិបាល​មួយ​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក​រាយការណ៍​ថា មក​ដល់​ថ្ងៃ​ទី​២១​ មីនា​ ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​នោះ កើន​ដល់់​យ៉ាងតិច​៣២៣០​នាក់ ដោយ​ជន​ស៊ី​វិល​មាន​១៤០៦​នាក់ ក្នុង​នោះ​ មាន​កុមា​ត​យ៉ាងតិច​២១០​នាក់​។ ទាហាន​ស្លាប់មាន​១១៦៧​នាក់ ហើយ​មនុស្ស​៦៥៧​នាក់​មិន​ច្បាស់​ជា​យោធា​ឬ​ស៊ីវិល​ ។

តាម​ក្រសួងសុខាភិបាល​លី​បង់​ថា មនុស្ស​១០២៩​នាក់​ត្រូវ​ស្លាប់ ​តាំងពី​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៉ី​ស្រា​អែ​ល​ និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ស្និទ្ធ​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២ ​មីនា​ មក​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​ មាន​កុមារ​១១៨​នាក់ និង​បុគ្គលិក​សុខាភិបាល​៤០​នាក់​ ។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​២៧៨៦​នាក់​ទៀត​រង​របួស​។

កងទ័ព​លី​បង់​លើក​ឡើង​ថា ទាហាន​របស់​ខ្លួន​៦​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​ ។ ចំណែក​ភ្នាក់ងារ​សង្គ្រោះ​និង​អាជ្ញាធរអ៉ី​ស្រា​អែ​ល​រៀបរាប់​ពី​ជន​ស៊ី​វិល​ស្លាប់​១៦​នាក់ ក្នុង​នោះ​ ១៥​នាក់​ដោយសារ​ការ​បាញ់​
មី​ស៊ី​ល​របស់​អ៉ីរ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ