ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​សន្យា​ឈប់​បង្ក​សង្គ្រាម​ត​ទៅទៀតបើ​បស្ចិម​ប្រទេស​ចេះ​គោរព​ឱ្យ​តម្លៃ​រុស្ស៊ី

6 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​​ពូទីន​សន្យា​ថា​លោក​ឈប់​ផ្ទុះ​សង្គ្រាម​ត​ទៅ​ទៀត​ហើយ​បើ​សិន​ក្រុម​បស្ចិម​ប្រទេស​បង្ហាញ​ការ​គោរព​ចំពោះ​រុស្ស៊ី​។ ម៉្យាង​ទៀត​ លោក​ក៏​សូម​ច្រាន​ចោល​ជា​ថ្មី​ម្ដង​ទៀត​ថា​រុស្ស៊ី​គ្មាន​ផែន​ការ​វាយ​ប្រហារ​ទ្វីប​អឺរ៉ុប​ទេ​។ នៅ​ក្នុង​ការ​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​នា​ពេល​រាត្រី លោក​ពូទីន​ត្រូវ​បាន​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​សាក​សួរ​ថា​តើ​លោក​មាន​គម្រោង​បើក​ប្រតិ​បត្តិ​ការ​សឹក​ពិសេសជា​បន្ត​ទៀត​ទេ? ​លោក​ពូទីន​ឆ្លើយ​តប​ថា​នឹង​មិនមានប្រតិ​បត្តិ​ការ​យោ​ធា​ត​ទៅ​ទៀត​ទេ​ឱ្យ​តែ​អឺរ៉ុប​ធ្វើ​អ្វី​ចេះ​គោរព​រុស្ស៊ី​ខ្លះ​ផង​, ឱ្យ​តែ​អឺរ៉ុប​គោរព​ផល​ប្រយោជន៍​របស់​យើង​ដូច​យើង​គោរព​ផល​ប្រយោជន៍​របស់​អឺរ៉ុប​ដែរ​។ កាល​ពី​ដើម​ខែ​ធ្នូ លោក​ពូទីន​ថ្លែង​ថា​រុស្ស៊ី​គ្មាន​គម្រោង​ធ្វើ​សង្គ្រាម​ជា​មួយ​អឺរ៉ុប​ទេ​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​​ពូទីន​សន្យា​ថា​លោក​ឈប់​ផ្ទុះ​សង្គ្រាម​ត​ទៅ​ទៀត​ហើយ​បើ​សិន​ក្រុម​បស្ចិម​ប្រទេស​បង្ហាញ​ការ​គោរព​ចំពោះ​រុស្ស៊ី​។ ម៉្យាង​ទៀត​ លោក​ក៏​សូម​ច្រាន​ចោល​ជា​ថ្មី​ម្ដង​ទៀត​ថា​រុស្ស៊ី​គ្មាន​ផែន​ការ​វាយ​ប្រហារ​ទ្វីប​អឺរ៉ុប​ទេ​។ នៅ​ក្នុង​ការ​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​នា​ពេល​រាត្រី លោក​ពូទីន​ត្រូវ​បាន​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​សាក​សួរ​ថា​តើ​លោក​មាន​គម្រោង​បើក​ប្រតិ​បត្តិ​ការ​សឹក​ពិសេសជា​បន្ត​ទៀត​ទេ? ​លោក​ពូទីន​ឆ្លើយ​តប​ថា​នឹង​មិនមានប្រតិ​បត្តិ​ការ​យោ​ធា​ត​ទៅ​ទៀត​ទេ​ឱ្យ​តែ​អឺរ៉ុប​ធ្វើ​អ្វី​ចេះ​គោរព​រុស្ស៊ី​ខ្លះ​ផង​, ឱ្យ​តែ​អឺរ៉ុប​គោរព​ផល​ប្រយោជន៍​របស់​យើង​ដូច​យើង​គោរព​ផល​ប្រយោជន៍​របស់​អឺរ៉ុប​ដែរ​។

កាល​ពី​ដើម​ខែ​ធ្នូ លោក​ពូទីន​ថ្លែង​ថា​រុស្ស៊ី​គ្មាន​គម្រោង​ធ្វើ​សង្គ្រាម​ជា​មួយ​អឺរ៉ុប​ទេ​។ ប៉ុន្តែ​លោក​ថា​រុស្ស៊ី​ក៏​ត្រៀម​កំដរ​ជា​និច្ច​បើ​ពួក​គេ​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​រុស្ស៊ី​។ លោក​ពូទីន​អះ​អាង​ថា​រុស្ស៊ី​នឹង​មិន​​ឈ្លាន​ពាន​ប្រទេស​ណា​ទៀត​ទេ​ កុំ​ឱ្យ​តែ​ក្រុម​បស្ចិម​​ប្រ​ទេស​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ជា​មួយ​រុស្ស៊ី​ដូច​ករណី​ពួកគេ​​ភូត​កុហក​រុស្ស៊ី​​ថា​មិន​ពង្រីក​អង្គ​ការ​ណាតូ​​នៅ​​អឺរ៉ុប​ខាង​កើត​។​ លោក​ពូទីន​ឧស្សាហ៍​និយាយ​រំលឹក​ជា​រឿយៗ​នូវ​ការ​សន្យា​របស់​បស្ចិម​ប្រទេស​​​ជា​មួយ​លោក​ហ្គោ​បា​ឆោហ្វ​​កាល​ពីឆ្នាំ​១៩៩០​។ ប៉ុន្តែ​លោក​ហ្គោ​បាឆោហ្វ​ថា​មិន​ដែល​បាន​និយាយ​រឿង​នេះ​ទេ​។

របាយការណ៍​ពី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ព្រមាន​ថា​គោល​បំណង​ពិត​របស់​លោក​ពូទីន​គឺ​វាយ​យក​ទឹក​ដី​អ៊ុយ​ក្រែន​​ទាំង​មូល​​ និង​វាយ​យក​តំបន់​អឺរ៉ុប​ដែល​ធ្លាប់​ចំណុះ​ឱ្យ​សហ​ភាព​សូវៀត​មក​គ្រប់​គ្រង​ឡើង​វិញ​។ ​របាយ​ការណ៍​នេះ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​លោក​ត្រាំ និង​អ៊ុយ​ក្រែន​ដែល​សង្ឃឹម​ថា​លោក​ពូទីន​ចង់​បញ្ចប់​សង្គ្រាម​។ របាយ​ការណ៍​សម្ងាត់​នោះ​ក៏​ផ្ទុយ​ពី​អ្វី​ដែល​លោក​ពូទីន​បដិសេធ​ថា​លោក​គ្មាន​ផែន​ការ​វាយ​អឺរ៉ុប​។

របាយ​ការណ៍​របស់​អាមេរិក​​នៅ​តែ​ត្រឹម​ត្រូវ​នឹង​សភាព​ការណ៍​ជាក់​ស្ដែង​ចាប់​តាំង​ពី​រុស្ស៊ី​វាយ​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២២​។ របាយ​ការណ៍​ទាំង​នេះស៊ី​សង្វាក់​គ្នា​នឹង​ការ​យល់​ឃើញ​របស់​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ និង​ទី​ភ្នាក់​ងារ​សម្ងាត់​អឺរ៉ុប​ដែល​​​ថា​លោក​ពូទីន​ចង់​បាន​ទឹក​ដី​ច្រើន​ថែម​ទៀត​។ លោក​ម៉ាយ​ឃ្វីក​លី (Mike Quikgley) ជាសមាជិក​​​គណៈ​កម្ម​ការ​សភា​ទទួល​បន្ទុក​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​​​​។ លោក​ថ្លែង​ថា​ពួក​អឺរ៉ុប​យល់​ច្បាស់​អំពី​បញ្ហា​នេះ, ប៉ូ​ឡូញ​យល់​ច្បាស់, តំបន់​បាល់​ទិច​គិត​ថា​ខ្លួន​ជា​គោល​ដៅ​មុន​គេ​របស់​លោក​ពូទីន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​​ប៊ីប៊ី​ស៊ី, រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ