ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់ ជីវិតអ្នក​សារព័ត៌មាន​អន​ឡាញ​​​ដែលត្រូវគេបា.ញ់.​មិនអាចសង្គ្រោះបាន​

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នក​សារព័ត៌មាន​អន​ឡាញ​ជើង​ចាស់វស្សា​ម្នាក់ ដែល​ខ្មាន់កាំភ្លើងលួច​បាញ់ ប្រហារ​ដោយ​អាវុធ​កែ​ច្នៃ​១​គ្រាប់​នោះ ខណៈ​ពេល​នេះ បានស្លាប់​​នៅ​វេលា​ម៉ោង​ជាង​២រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០២៤…

ខេត្តសៀមរាប ៖ អ្នក​សារព័ត៌មាន​អន​ឡាញ​ជើង​ចាស់វស្សា​ម្នាក់ ដែល​ខ្មាន់កាំភ្លើងលួច​បាញ់ ប្រហារ​ដោយ​អាវុធ​កែ​ច្នៃ​១​គ្រាប់​នោះ ខណៈ​ពេល​នេះ បានស្លាប់​​នៅ​វេលា​ម៉ោង​ជាង​២រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពីចេញពីសាល​វះកាត់​រួច ។ សូមរំលឹកថា៖ អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ង​លួ.ចបា.ញ់ប្រហារ ខណៈកំពុងយកព័ត៌មាន

បើ​តាម​ប្រសាសន៍ពី​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​​ជាង​១០នាក់ ដែល​បាន​ចុះទៅ​សួរសុខទុក្ខ ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ នេះ បាន​រៀបរាប់​ថា លោក ពូ ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស អាយុ​៦៣ឆ្នាំ មុខរបរអ្នក​យក​ព័ត៌មាន «​កម្ពុជា​អភិវឌ្ឍ​ន៌» រស់នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែលខ្មាន់កាំភ្លើង​លួចបាញ់ប្រហារ​មក​លើ​អ្នកកាសែតកម្ពុជា​អភិវឌ្ឍន៍ តាម​អនឡាញម្នាក់ បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ខណៈ​ពេល​នេះ គាត់​បាន​ស្លាប់​បាត់បង់ ជីវិត​ហើយ ។

​បើ​តាម​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាពយើង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោងប្រមាណ ៩ និង៥៥នាទីព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ថា ករណី​អ្នកជំងឺឈ្មោះ ឈឿ​ង ឈឹង ​រស់នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ដោយសារ​មូលហេតុ គាត់​មាន​បញ្ហាជំងឺ​ច្រើន ដែល​ធ្វើ​ឱ្យប៉ះពាល់​សេរីរាង្គក្នុង​ខ្លួន​។

លោក​វេជ្ជបណ្ឌិតបន្ថែម​ថា គាត់​បានផ្តល់​ព័ត៌មានឱ្យ​អ្នក​សារព័ត៌មានអស់ហើយ នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាបនេះ​បាន​ត្រឹម​ប៉ុណ្ណឹង មិន​អាច​លើស​ពី​ហ្នឹងបាន​ទេ នេះ​ជា​ក្រមសីលធម៌ របស់​ពេទ្យ ។

សូម​បញ្ជាក់​ថា ករណី​ខ្មាន់កាំភ្លើង​លួច​បាញ់​អ្នកកាសែត កាលពី​ព្រលប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ ២០២៤ ជា​ករណី​ប៉ុនប៉ង​ឃាតកម្ម​មួយ ស្ថិត​នៅ​ចំណុច​ដីចម្ការ​ត្រពាំង​រាំង ក្នុងភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

បច្ចុប្បន្ន សពជន​រងគ្រោះ ជា​អ្នក​សារព័ត៌មាន ត្រូវ​បាន​សមត្ថកិច្ចជំនាញ ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ហើយ នា ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ ។

ចំណែកជនសង្ស័យ ត្រូវ​បាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំ ខ្លួន​ហើយ នៅ​ថ្ងៃ​ទី៥ ខែ ធ្នូ ឆ្នាំ​២០២៤ នេះ​៕ ​សូមរំលឹកថា ៖ ជនសង្ស័យ​បញ្ជូន​​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស លើ​​ករណី​បា​.​ញ់​អ្នក​សារព័ត៌មានម្នាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ