រាជធានីភ្នំពេញ ៖ បង្គោលភ្លើងមួយដើម បំពាក់ទៅដោយខ្សែភ្លើងរយីករយាក បានឆ្លងចរន្តអគ្គិសនីផ្ទុះឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះ លើតឡើងនៅម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវ៤៣០ កែង១៧៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញខ្សែភ្លើង ដែលបំពាក់នៅបង្គោល បានឆ្លងចរន្ត ផ្ទុះឆេះបែកផ្កាភ្លើង ព្រាត ក្លាយជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែរខាង ។ ខណៈនោះដែរ គេឮសូរតែសំឡេងផ្ទុះខ្លាំង ។
ក្នុងហេតុការណ៍នោះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍។ ហើយទាក់ទងទៅមន្ត្រីអគ្គិសនី ដើម្បីបិទចរន្ត ភ្លើង និងបាញ់ពន្លត់ ពុំបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋឡើយ ។
តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យខ្សែភ្លើងឆាបឆេះដាច់ធ្លាក់ពេញផ្លូវ និងប្រអប់ភ្លើង ដែលបំពាក់នៅបង្គោលភ្លើងខាងលើ បានរងការខូចខាតទាំងស្រុង ៕







ចែករំលែកព័តមាននេះ