ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ក្មេង​ទំនើង​១២​នាក់ ពាក់ព័ន្ធ​វាយ​ប្លន់​ម៉ូតូ និង​ប្រើ​ហិង្សា​នៅ​ខណ្ឌ​ព្រែក​ព្នៅ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​អនុវត្ត​តាម​បទបញ្ជា និង​មានការ​អនុញ្ញាត​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​អនុវត្ត​តាម​បទបញ្ជា និង​មានការ​អនុញ្ញាត​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ឯក ម៉​ម សា​វ៉​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ ជា​ក្មេង​ទំនើង ចំនួន​១២​នាក់ ក្រោយ​រង​ការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពី​សំណាក់​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​រកា និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ។

ករណី​ទី​១ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ​) នៅ​ចំណុច​វាលស្រែ​១០០ ផ្លូវលំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ០៣​ម៉​០០​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ ។

ករណី​ទី​២ ៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​, មួក​សុវត្ថិភាព​, ដុំ​ថ្ម កាប់ វាយ គប់ លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​) ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​២០១១ ភូមិ​ខ្មែរលើ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមីនា វេលា​ម៉ោង​០៤ និង​៥០​នាទី ។

ករណី​ទី​៣ ៖ បង្ហោះ​ម៉ូតូ តាម​ផ្លូ​ប​សារ​ធារ​ណៈ​ប៉ះពាល់​សណ្តាប់​សុវត្ថិភាព​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦ ។

ជនសង្ស័យ​ទាំងនេះ រួម​មាន ៖
១-​ឈ្មោះ ទ្បា​យ លី​ដា ហៅ លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២-​ឈ្មោះ រិ​ទ្ធ សាត​សុម​ករា ហៅ ប៊ី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
៣ -​ឈ្មោះ ហោ អង្គារ​សភា​រដ្ឋ ហៅ រ​ត្ន័ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
៤- ឈ្មោះ ងួ​ន អុ​ី​ទ្រី​ស័​រ ហៅ ស័ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
៥-​ឈ្មោះ លី​ន ចំ​រេ​ី​ន ហៅ រេ​ី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
៦- ឈ្មោះ សូត្រ ច័ន្ទ​ត្រា ហៅ ត្រា ភេទ​ប្រុស អាយុ ១៧​ឆ្មាំ
៧- ឈ្មោះ ភ​ន់ តុង​ឆាយ ហៅ ឆាយ ភេទ​ប្រុស អាយុ ១៧​ឆ្មាំ
៨-​ឈ្មោះ រី​ន រដ្ឋ​បញ្ញា​បុត្រ ភេទ​ប្រុស កើត​ឆ្នាំ​២០០៨
៩-​ឈ្មោះ ភឿ​ក ចាន់​ហេង ភេទ​ប្រុស កើត​ឆ្នាំ​២០០៨
១០-​ឈ្មោះ ទ្រី ពិសី ភេទ​ប្រុស កើត​ឆ្នាំ​២០០៧
១១-​ឈ្មោះ វាសនា សា​ម៉េ​ត ភេទ​ប្រុស កើត​ឆ្នាំ​២០០៣
១២-​ឈ្មោះ ធៀ​ម សុភ​ត្រា ភេទ​ប្រុស កើត​ឆ្នាំ​២០០៤​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ