ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ក្មេង​​បង្ហោះម៉ូតូ​​បាន​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក៣​នាក់ ធ្វើ​កិច្ចសន្យា​អប់រំ និង​កោរ​ស​ក់​ខ្វែងជើងក្អែក

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ទំនើង​អាយុ​១៣​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​ថត​ចែកចាយ​តាម​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ដាប់​ធ្នាប់​សាធារណៈ​។ ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ទំនើង​អាយុ​១៣​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​ថត​ចែកចាយ​តាម​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ដាប់​ធ្នាប់​សាធារណៈ​។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ដឹង​ថា​÷​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នឹង​ដឹកនាំ​កំលាំង​ដោយ​លោក អធិការ​ស្រុក​គងពិសី បាន​ធ្វើការ​បង្ក្រាប​រាល់​ទ​ង្វើ​រ​របស់​ក្មេង​ទំនើង​គ្រប់មុខ​សញ្ញា​។ កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើការ​បង្ហោះ​ម៉ូតូ​ស្ថិត​នៅ​ចំណុច​ផ្លូវ​បេ​តុ​ភូមិ​បឹង​ច​ង្រៀ​ក ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​វិហារ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​ស្រាវជ្រាវ​ហ៊ាន​ទៅ​ឃាត់ខ្លួន​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ​ម្នាក់​មានឈ្មោះ​សំ​អូន ចាន់​និសា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​(​អ្នក​ជិះ​ម៉ូតូ​បង្ហោះ​) និង​បក្ខពួក​ពីរ​នាក់​ទៀត​រត់គេច​ខ្លួន​រួម​មាន​÷ ១/​ឈ្មោះ ង៉ែត ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ចំកា​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​អ្នក​ជិះ​ក្រោយ​) និង​ទី​២/​ឈ្មោះ​ជឿន ជំនោ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ជា​អ្នក​យក​រូប​វី​ដេ​អូ​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ឈ្មោះ Nöâ Slöy) ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព បង្ហោះ​ម៉ាក​ស៊ុ​យ​សូ​គី Let’s​ព៌​ណ ស ស៊េរី​ឆ្នាំ​២០២០ ស្លាក​លេខ កំពង់ស្ពឺ 1O- 3729​។

នគរបាល​ស្រុក​កង​ពិសី​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាប់​ការ​បន្ត​និ​តិ​វិធី​។
ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​÷

-កោស​ក់​ពុះ​ជើងក្អែក ធ្វើ​ពលកម្ម​តាម​ដងផ្លូវ

-អប់រំ​ធ្វើ​កិច្ចសន្យា​ប្រគល់​ជូន​អាណាព្យាបាល​និង​ឪពុក​ម្តាយ​យក​ទៅ​អប់រំ​បន្ត

-ចំពោះ​ម៉ូតូ​ត្រូវ​យក​ទៅ​រក្សា​ទុក​រយ​:​ពេល​០៣​ខែ ឬ​ស្មើនឹង​៩០​ថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ