សង្គ្រាមអ៉ីរ៉ង់ ៖ តាមកាសែតអាមេរិកWALL STREET JOURNAL ថា អ៉ីរ៉ង់មិនទុកចិត្តអាមេរិករឿងចរចាដែលអាចគ្រាន់តែជាអន្ទាក់មួយរបស់អាមេរិក ដែលនាំទៅដល់ការតាមធ្វើឃាតបណ្ដាមេដឹកនាំខ្លួន ឬគ្រាន់តែជាការប៉ុនប៉ងមួយធ្វើឲ្យតម្លៃប្រេងចុះថ្លៃវិញ មុនពេលបន្តវាយប្រហារទៀត។
ចំណែកកាសែតញូវយ៉កថែមវិញថា អ៉ីរ៉ង់បន្តបាញ់មីស៊ីលជាថ្មីលើអ៉ីស្រាអែល អ៉ីរ៉ាក់ និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ បណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសគ្រប់ទីកន្លែង។ ចំណែកអ៉ីស្រាអែលវិញក៏បន្តវាយប្រហារខ្លាំងក្លាលើអ៉ីរ៉ង់។
ចំណែកសហរដ្ឋងាមេរិកវិញ គ្រោងដាក់ពង្រាយកងទាហាន នៃកងពលធំឆ័ត្រយោងទី៨២ ដែលមានទាហាន៣០០០នាក់។ កងទាហាននោះ អាចដាក់ពង្រាយអំឡុងពេលមិនដល់២៤ម៉ោងទៀត ដោយអាចប្រើជាពិសេសដើម្បីដណ្ដើមយកកោះប្រេងKHARGអ៉ីរ៉ង់ ជាកន្លែងនាំប្រេងចេញសំខាន់របស់អ៉ីរ៉ង់៕
ចែករំលែកព័តមាននេះ