ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះហេតុផលមួយនេះ អូស្ត្រាលី​ ហាម​អ្នកទេសចរ​អ៊ី​រ៉​ង់​ ចូល​ទឹកដី​ខ្លួន

3 ម៉ោង មុន

ទីក្រុង​កង់​បេ​រ៉ា ៖ ប្រទេស​អូស្ត្រាលី​បាន​ហាមឃាត់​អ្នកទេសចរ​អ៊ី​រ៉​ង់​មិន​ឱ្យ​ចូល​ទឹកដី​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​បាន​អះអាង​ថា សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​បាន​បង្កើន​ក្តី​បារម្ភ​ដែល​អ្នក​កាន់​លិខិតឆ្លងដែន​ប្រទេស​នេះ​មិន​ត្រឡប់​ទៅ​វិញ នៅ​ពេល​ទិដ្ឋាការ​រយៈពេល​ខ្លី​ពួក​គេ​ផុតកំណត់​។ នេះ​បើ​យោង​តាម​ប្រភព​ពី AFP បាន​ចេញផ្សាយ​។…

ទីក្រុង​កង់​បេ​រ៉ា ៖ ប្រទេស​អូស្ត្រាលី​បាន​ហាមឃាត់​អ្នកទេសចរ​អ៊ី​រ៉​ង់​មិន​ឱ្យ​ចូល​ទឹកដី​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​បាន​អះអាង​ថា សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​បាន​បង្កើន​ក្តី​បារម្ភ​ដែល​អ្នក​កាន់​លិខិតឆ្លងដែន​ប្រទេស​នេះ​មិន​ត្រឡប់​ទៅ​វិញ នៅ​ពេល​ទិដ្ឋាការ​រយៈពេល​ខ្លី​ពួក​គេ​ផុតកំណត់​។ នេះ​បើ​យោង​តាម​ប្រភព​ពី AFP បាន​ចេញផ្សាយ​។

ក្រសួងមហាផ្ទៃ​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ការ​រឹត​បន្តឹង​លើ​អ្នកទេសចរ​អ៊ី​រ៉​ង់​នឹង​មាន​រយៈពេល​៦​ខែ ដោយ​ហៅ​ការ​រឹត​បន្តឹង​នេះ​ថា​ផលប្រយោជន៍​ជាតិ អំឡុង​ពេល​ស្ថានភាព​ពិភពលោក​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ សង្គ្រាម​នៅ​អ៊ី​រ៉​ង់​បាន​បង្កើន​ហានិភ័យ​ដែល​អ្នក​កាន់​ទិដ្ឋាការ​បណ្ដោះអាសន្ន​មួយ​ចំនួន​ប្រហែលជា​អាច​មិន​អាច ឬ​ទំនងជា​មិន​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី នៅ​ពេល​ទិដ្ឋាការ​របស់​ពួក​គេ​ផុតកំណត់​។ ក្រសួង​បាន​បន្ថែម​ថា ករណី​លើកលែង​មួយ​ចំនួន​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ករណី​ជាក់ស្តែង​ផ្សេង​ៗ ដូច​ជា ឪពុក​ម្តាយ​មានកូន​សញ្ជាតិ​អូស្ត្រាលី​ជាដើម​។

លោក Tony Burke រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូស្ត្រាលី​បាន​ថ្លែង​ថា ទិដ្ឋាការ​ទេសចរណ៍​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​ឱ្យ​មុន​ពេល​កើត​មាន​ជម្លោះ ប៉ុន្តែ​នឹង​គ្មាន​ការ​ផ្តល់​ឱ្យ​ជា​បណ្តោះអាសន្ន​សម្រាប់​អ្នក​ដាក់​ពាក្យសុំ​នៅ​ពេល​នេះ​។ លោក​បាន​បន្ត​ថា ការ​សម្រេចចិត្ត​លើ​អ្នក​ដែល​អាច​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ គួរតែ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល មិន​គួរ​ជា​ផលវិបាក​ដោយ​ចៃដន្យ​នៅ​ពេល​ក្រោយ​របស់​អ្នកស្នើ​​ចង់​មក​វិស្សមកាល​នៅ​ទី​នេះនោះ​ទេ​។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ប្រជាជន​អូស្ត្រាលី​ជាង ៨៥ ០០០​នាក់​បាន​កើត​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ហើយ​អូស្ត្រាលី​ក៏​មាន​សហគមន៍​ជនភៀសខ្លួន​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា ស៊ី​ដ​នី (Sydney) និង​មែ​ល​ប៊​ន (Melbourne) ផង​ដែរ​។

គួរ​រំលឹក​ថា អូស្ត្រាលី​ទើបតែ​ធ្វើ​ឱ្យ​អ៊ី​រ៉​ង់​ខឹងសម្បារ​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយ​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​កីឡាការិនី និង​មន្ត្រី ៧ នាក់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អ៊ី​រ៉​ង បន្ទាប់​ពី​កីឡាការិនី​ទាំងនោះ​ត្រូវ​បាន​ចោទ​ជន​ក្បត់ជាតិ​នៅ​អ៊ី​រ៉​ង់ បន្ទាប់​ពី​មិន​ព្រម​ច្រៀង​ចម្រៀង​ជាតិ មុន​ការ​ប្រកួត​ពានរង្វាន់ Asian Cup ដែល​អូស្ត្រាលី​ជា​ម្ចាស់ផ្ទះ​នោះ ដើម្បី​បង្ហាញ​សកម្មភាព​ប្រឆាំង​នឹង​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​។ ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​ក្នុង​ចំណោម​អ្នក​ទាំង ៧ នាក់​នោះ ៥ នាក់​សម្រេចចិត្ត​បោះបង់​សិទ្ធិ​ជ្រកកោន​វិញ ដែល​ជំរុញ​ឱ្យ​មានការ​សង្ស័យ​ថា ក្រុម​គ្រួសារ​ពួក​គេ​នៅ​អ៊ី​រ៉​ង់​ប្រហែលជា​ស្ថិត​ក្រោម​ការ​គំរាមកំហែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ