ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនយុវជន១​ក្រុម ក្រោយ​ពី​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ ​រួចថតចែកចាយតាម​បណ្ដាញ​សង្គម

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ហើយ​បក្ខពួក​បាន​ថត​វី​ដេ​អូ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​អត់​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជ្រៅ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ហើយ​បក្ខពួក​បាន​ថត​វី​ដេ​អូ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​អត់​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជ្រៅ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ខ្ពស់​បាន​និយាយ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ គឺ​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ថត​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ទទួល​បាន​ដំណឹង​មួយ​ព័ត៌មាន​ខាងលើ​នេះ​មក កំលាំង​អធិការ​នគរបាល​ស្រុក​ថ្ពង បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អម​លាំង បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​មាន​គ្នា​៥​នាក់​។

នគរបាល​ស្រុក​ថ្ពង​បាន​និយាយ​ដឹង​ថា​ក្រុម​ក្មេង​ទំនើរ​ដែល​ឃាត់ខ្លួន​បាន​ទី​១/-​ឈ្មោះ ភោ​បូ​រ៉ា​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ឌួ​ង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែ​ព្នៅ​រាជធានី ភ្នំពេញ (​ជា​អ្នក​បេ​ី​ក​ម៉ូតូ​)​។

ទី​២/.​ឈ្មោះ យ​ន​វ៉ា​ន់​ឌី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឡ​សំបោ​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​(​ជិះ​ពីក្រោយ​)
ទី​៣/.​ឈ្មោះ​ឈី​ម​ប្រុស​ឈី​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ឌួ​ង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​(​អ្នក​បេ​ី​ក​ម៉ូតូ​)

ទី​៤/.​ឈ្មោះ​ម៉េ​ត​រ៉ា​មុ​ី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ឌួ​ង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​(​អ្នក​ជិះ​ពីក្រោយ​)
និង​ទី​៥/.​ឈ្មោះ​យ​ន​ចាន់​នាង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់​ភូមិ​ឃុំ​ជាមួយ​គ្នា​(​អ្នក​ជិះ​ពីក្រោយ​)​ទាំង​៥​នាក់​បាន​បេ​ី​ក​ម៉ូតូ​០២​គ្រឿង​÷
១-​ម៉ូតូ​ម៉ាក​NEX​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២០​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​1IB7810
២-​ម៉ូតូ​ម៉ាក​NEX​ព​ណ៍​ស​សេរី​ឆ្នាំ​២០២៤​ពាក់​ផ្លា​ក​ភ្នំពេញ 1KV-4674​។

នគរបាល​ស្រុក​ថ្ពង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន ក្រុម​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មាន​គ្នា​ចំនួន​៥​នាក់ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​បង្ហោះ​លើ​ផ្លូវ​សាធារណ​: ហើយ​បក្ខពួក​បាន​ថត​បង្ហោះ ភ្លាម​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន អ្នក​ទាំង​៥​នាក់ នឹង ម៉ូតូ​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព នៅ​ចំណុច​ភូមិ​ព្រៃ​ជ្រៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​ធ្វើការ​អប់រំ និង​ប្រគល់​ឱ្យ​ឪពុក​ម្ដាយ អាណាព្យាបាល ធានា​អប់រំ​បន្ត​។

ចំណែក​វត្ថុ​តាង​(​ម៉ូតូ​ដែល​ជា​មធ្យោបាយ​)​ខាងលើ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដ្ឋា​ន​នគរបាល​ស្រុក​ថ្ពង រយៈពេល​៩០​ថ្ងៃ តាម​អនុសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ