ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ថ្ងៃចូលឆ្នាំទី១! ប្តីតាមទាន់ប្រពន្ធលួ.ចមាន​ប្រុសស្នេហ៍ ចាក់​ស្លា.ប់ម្នាក់ របួសធ្ង.ន់ម្នាក់

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖​ ​កាលពីវេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី 13 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 14 មេ​សា ដែល​ជា​ថ្ងៃ​ទី 1 នៃ​ពិធី…

ខេត្ត​ព្រៃវែង ៖​ ​កាលពីវេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី 13 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 14 មេ​សា ដែល​ជា​ថ្ងៃ​ទី 1 នៃ​ពិធី បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ឃុំ​កន្សោម​អក ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មានករណី​បុរស​ម្នាក់​បាន​តាម​ទាន់​ប្រពន្ធ​កំពុង​លួច​ជួប​ជាមួយ​ប្រុស​ស្នេហ៍​នៅ​ក្បែរ​គុ​ម្ភ​ឬ​ស្សី ធ្វើ​ឲ្យ​ទប់​កំហឹង​មិន​បាន ក៏​យក​កូនកាំបិត​ចាក់​ប្រុស​​ស្នេហ៍​ស្លាប់​ក្នុង​ថ្លុកឈាម និង​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ​បង្កការ​ភ្ញាក់​ផ្អើល​ឆោឡោ​ទាំង​កណ្ដាល​យប់​។

បុរស​ជា​ជន​ដៃដល់​មានឈ្មោះ មឿ​ន ចិត្ត អាយុ 45 ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​បង្កហេតុ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស្បោង គុយ​គី អាយុ 41 ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ រីឯ​បុរស​ជា​សាហា​យ​មានឈ្មោះ អេ​ង លន់ អាយុ​40 ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ចម្លើយ​សារភាព​របស់​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា​រូបគេ​បាន​សង្ស័យ​ថា​ប្រពន្ធ​ក្បត់​លួច​មាន​សាហា​យ​ជា​យូរ​មក​ហើយ តែ​មិន​ទាន់​ចាប់​បាន​ភស្តុ​តាង គឺ​រហូត​មក​ដល់​វេលា​ម៉ោង 2និង 50 នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 14 មេ​សា ពេល​ខ្លួន​ភ្ញាក់ពីដេក​បំណង​ឡើង​ទៅ​បត់ជើងតូច ស្រាប់តែ​បាត់​ប្រពន្ធ​មិនឃើញ​នៅ​ក្នុង​បន្ទប់ ទើប​ចេញ​ដើរ​រក​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ឃើញនាង​​កំពុង​នៅ​នែបនិត្យ​ជាមួយ​ប្រុស​សាហា​យ នៅ​ក្បែរ​​គុ​ម្ភ​ឬ​ស្សី​ខាងក្រោយ​ផ្ទះ ទើប​កើត​ចិត្ត​ក្តៅក្រហាយ ហើយ​ក៏​យក​កូនកាំបិត​ចាក់​សម្លាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ​។

បុរស​ជា​ប្ដី​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាក់​សម្លាប់​ប្រុស​សាហា​យ​រួច រូបគេ​បាន​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​រហូត​ដេក​ដូ​ល​លើ​ដី ដោយ​គិត​ថា​ប្រពន្ធ​ស្លាប់​ហើយ ទើប​រូបគេ​ស្រែក​ប្រាប់​បងប្អូន​សាច់ញាតិ ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ​ឡើង និង​មាន​សមត្ថកិច្ច​ចុះ​មក​ចាប់​ឃាត់​រូបគេ​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពុងត្របែក ដើម្បី​បន្ត​នីតិវិធី ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​សាកសព​ប្រុស​សាហា​យ ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ