ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជាប់បំណុលធនាគារមានជាង ៥លាននាក់ ជាមួយនឹងសាច់ប្រាក់ជាង ៦២ពាន់លានដុល្លារ

4 ម៉ោង មុន

របាយការណ៍​ដែល​បាន​ចេញ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​ថា ពេញ​មួយ​ឆ្នាំ​២០២៥ កន្លង​ទៅ បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ប្រមាណ​៥,១៣ លាន​នាក់ ជា​អ្នក​ជាប់បំណុល​ស្ថាប័ន​ធនាគារ…

របាយការណ៍​ដែល​បាន​ចេញ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​ថា ពេញ​មួយ​ឆ្នាំ​២០២៥ កន្លង​ទៅ បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ប្រមាណ​៥,១៣ លាន​នាក់ ជា​អ្នក​ជាប់បំណុល​ស្ថាប័ន​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ សរុប​១៩៦ ដែល​មាន​តម្លៃ​ដល់​ទៅ​៦២,១៣​ពាន់​លាន​ដុល្លារ​។

របាយការណ៍​នេះ ចេញផ្សាយ​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា ។ តួលេខ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជាប់បំណុល​ទាំងនោះ​បាន​កើនឡើង​១,៧៨ ភាគរយ នេះ​បើ​ធៀប​នឹង​អ្នក​ជាប់បំណុល​ចាស់ នា​ឆ្នាំ​២០២៤ ត្រឹម​៥,០៤ លាន​នាក់ ខណៈ​ទំហំ​នៃ​បំណុល​សរុប បាន​កើនឡើង​៥,៣ ភាគរយ ។

រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​គេ​ដឹង​ថា សម្បូរ​អ្នក​ជាប់បំណុល​ធនាគារ​បំផុត​ពោល គឺ​មាន​ចំនួន​៦១ ភាគរយ​នៃ​សមតុល្យ​ឥណទាន​សរុប ។

របាយការណ៍​បាន​និយាយ​ថា បំណុល​ដែល​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជំពាក់ គឺ​មាន​ទំហំ​ប្រមាណ​ជា​៣១,៦៦ ពាន់​លាន​ដុល្លារ ស្មើនឹង​៥១ ភាគរយ​នៃ​សមតុល្យ​ឥណទាន​ជាតិ ដោយ​មាន​អ្នក​ជាប់បំណុល​សរុប​ចំនួន​៧២៣.០០០ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ