វេណេស៊ុយអេឡា-អាមេរិក ៖ ជាប់ឃុំឃាំងក្នុងពន្ធគារBROOKLYN តាំងពីត្រូវកងទ័ពអាមេរិកចាប់ខ្លួនកាលពីដើមខែមករា មក ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូត្រូវបាននាំជាថ្មីមកកាន់តុលាការក្រុងញូវយ៉កកាលពីថ្ងៃទី២៦មីនា។ នេះជាការបង្ហាញមុខដ៏កម្ររបស់អតីតប្រធានាធិបតីវេណេស៊ុយអេឡាអាយុ៦៣ឆ្នាំរូបនោះ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ។

លោកម៉ាឌូរ៉ូមិនបាននិយាយអ្វីទាំងអស់តាំងពីសវនាលើកដំបូងនៅមុខតុលាការសហព័ន្ធម៉ាន់ហាតាន់កាលពីថ្ងៃទី៥មករា ដែលនាពេលនោះរូបលោកនិងភរិយាលោកស្រីស៊ីលីយ៉ាអាយុ៦៩ឆ្នាំ ត្រូវបានគេដាក់បទចោទប្រកាន់ជាផ្លូវការពីបទរត់ពន្ធគ្រឿងញៀនជាមូលហេតុផ្លូវការនៃការចាប់ខ្លួនអ្នកទាំង២។
លោកម៉ាឌូរ៉ូនៅតែចាត់ទុកខ្លួនលោកជាប្រធានាធិបតីវេណេស៊ុយអេឡាដែលត្រូវចាប់ពង្រត់ដោយអាមេរិក។ ចាប់តាំងពីពេលនោះមកលោកចាត់ទុកខ្លួនលោកថាជាឈ្លើយសឹក៕

ចែករំលែកព័តមាននេះ