ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កំពុង​ឡើងថ្លៃ​រាជរដ្ឋាភិបាល​សម្រេច​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ជួយ​សម្រាល​​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ រាជ​រដ្ឋាភិបាល​បាន​សម្រេច​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​របស់​​ប្រជា​ពលរដ្ឋ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ រាជ​រដ្ឋាភិបាល​បាន​សម្រេច​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​របស់​​ប្រជា​ពលរដ្ឋ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ​អ្នកនាំពាក្យ​រាជរដ្ឋាភិ​បាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ វិធានការ​ទាំងនោះ​ជា​រួម​មាន ​៖

ទី​១-បន្ត​បញ្ចុះតម្លៃ​ប្រេង​ចំនួន​៦.៥​សេន​ដុល្លារ​ក្នុង​១​លី​ត្រ ដែល​ជា​ការ​ជួយ​ឧបត្ថម្ភ​ផ្ទាល់​របស់​​រាជរដ្ឋាភិបាល​ទៅ​លើ​តម្លៃ​ប្រេងឥន្ធនៈ​ ដើម្បី​បន្ធូរ​បន្ទុក​ប្រជាពលរដ្ឋ​។

ទី​២-បន្ត​បញ្ចុះតម្លៃ​១​សេន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​១​លី​ត្រ នៅ​ពេល​ដែល​ប្រេងសាំង​អន្តរជាតិ​កើន​លើស​ពី​៩០​ដុល្លារ​ក្នុង​១​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​កើន​លើស​ពី​១០០​ដុល្លារ​ក្នុង​១​បារ៉ែល​។

ទី​៣-បញ្ចុះ​ពន្ធគយ​ដល់​០ ពោល​គឺ​រដ្ឋ​មិន​យកពន្ធ​នាំ​ចូល​ប្រេង​តែ​ម្តង

ទី​៤-បញ្ចុះ​អាករ​បន្ថែម​លើ​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ដល់​០(​សូន្យ​)​ដុល្លារ និង​បញ្ចុះ​អាករ​ពិសេស​ លើ​ប្រេងម៉ាស៊ូត​ពី​៤% ដល់​០% និង​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​ប្រេងសាំង​ និង​ម៉ា​ស៊ូ​ត​ពី ១០% មក​ត្រឹម ៤% ប៉ុណ្ណោះ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ជំនួស​ចំពោះ​អាករ​លើ​តម្លៃបន្ថែម​ចំនួន ៦% ដែល​ត្រូវ​បាន​កាត់​ចេញ​ ។

សម្តេច​មហា​បវរ​ធិ​បតី​​បាន​ណែនាំ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​តាមដាន ស្ថានភាព​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ពិនិត្យ​លទ្ធភាព​ដាក់​ចេញ​នូវ​វិធានការ​​អន្តរាគមន៍​បន្ថែម​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​ចាំបាច់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ