ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​ពី​ការ​បំបាត់​ស្រេកទឹក​! កំពូល​អត្ថប្រយោជន៍ ៨ យ៉ាង​ពី «ទឹកអំពៅ​» ​ជួយ​ឱ្យ​រាង​កាយ​រឹង​មាំ និង​មាន​ថាមពល

5 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទឹកអំពៅ​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដ៏​ត្រជាក់ចិត្ត​សម្រាប់​ជួយ​កាត់​បន្ថយកម្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ប្រភព​នៃ​ជីវជាតិ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ដែក និង​វីតាមីន​ចម្រុះ ដែល​ចាំបាច់​បំផុត​សម្រាប់​សុខភាព​ទូទៅ​។ ការ​ញ៉ាំ​ទឹកអំពៅ​ក្នុង​កម្រិត​សម​ល្មម…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទឹកអំពៅ​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដ៏​ត្រជាក់ចិត្ត​សម្រាប់​ជួយ​កាត់​បន្ថយកម្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ប្រភព​នៃ​ជីវជាតិ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ដែក និង​វីតាមីន​ចម្រុះ ដែល​ចាំបាច់​បំផុត​សម្រាប់​សុខភាព​ទូទៅ​។ ការ​ញ៉ាំ​ទឹកអំពៅ​ក្នុង​កម្រិត​សម​ល្មម ផ្ដល់​នូវ​ថាមពល​ភ្លាម​ៗ​ដល់​រាង​កាយ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​ជាតិ​កាហ្វេ​អ៊ី​ន ហើយ​វា​ថែម​ទាំង​ជួយ​បំពេញ​ជាតិ​ទឹក និង​អេឡិចត្រូឡីត​ដែល​បាត់បង់​ក្រោយ​ពេល​ធ្វើ​សកម្មភាព​ធ្ងន់​ៗ ឬ​ហាត់ប្រាណ​រួច​យ៉ាង​មាន​ប្រសិទ្ធភាព​។

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ផ្សេង​ទៀត រួម​មានការ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យធ្វើ​ការ​បាន​ល្អ និង​ជួយ​ការពារ​កោសិកា​ថ្លើម​ពី​ការ​ខូចខាត ព្រមទាំង​ជួយ​បន្សុទ្ធ​ជាតិពុល​ពី​ក្នុង​ថ្លើម​តាម​បែប​ធម្មជាតិ​។ សម្រាប់​អ្នក​ស្រឡាញ់​សម្រស់ ទឹកអំពៅ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជម្រុញ​ការ​ផលិត​ខូ​ឡា​ជែ​ន ជួយ​ឱ្យ​ស្បែក​មាន​សំណើម រលោង​ក្មេង​ជាង​វ័យ និង​កាត់​បន្ថយ​បញ្ហា​មុន​បាន​យ៉ាង​ប្រសើរ​។ លើស​ពី​នេះ វា​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​រឹង​មាំ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ និង​ជួយ​ដល់​ការ​គ្រប់គ្រង​ទម្ងន់​ដោយសារ​វា​គ្មាន​ជាតិ​ខ្លាញ់ និង​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​។

ទោះបីជា​ទឹកអំពៅ​ផ្ដល់​ផល​ល្អ​ច្រើន​យ៉ាងណា ក៏​អ្នកជំនាញ​ណែនាំ​ឱ្យ​ទទួលទាន​ក្នុង​កម្រិត​មធ្យម និង​ជៀសវាង​ការ​ញ៉ាំ​ច្រើន​ហួសហេតុ​ពេក ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ដើម្បី​បង្ការ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​។ ការ​ជ្រើសរើស​ទំពារ​ដើម​អំពៅ​ផ្ទាល់ ក៏​ជា​ជម្រើស​សុខភាព​ដ៏​ល្អ​មួយ​ផង​ដែរ បើ​ប្រៀបធៀប​នឹង​ការ​ផឹកទឹក​អំពៅ​ដែល​ស​ម្រា​ញ់​រួច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ