ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អំពាវនាវ​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក​លេង​សង្ក្រាន្ត​កំពង់ចាម​ត្រូវ​ចេះ​យោគយល់​គ្នា​និង​សាមគ្គីភាព

16 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ “​ក្នុង​នាម​ម្ចាស់ផ្ទះ​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​មក​កំសាន្ត​លេង​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជាមួយ​នោះ​ត្រូវ​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង​សាង​អនុស្សាវរីយ៍​ល្អ​ឱ្យ​បាន​ច្រើន ហើយ​អាជ្ញាធរ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​សណ្ដាប់​ថ្ម​ជូន​ដល់​បងប្អូន​ពលរដ្ឋ​។​ “​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​នា​រសៀល​ថ្ងៃ​ទី ១៣​មេ​សា ឆ្នាំ​២០២៦ ក្នុង​ឱកាស​បើក​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ…

ខេត្តកំពង់ចាម ៖ “​ក្នុង​នាម​ម្ចាស់ផ្ទះ​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​មក​កំសាន្ត​លេង​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជាមួយ​នោះ​ត្រូវ​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង​សាង​អនុស្សាវរីយ៍​ល្អ​ឱ្យ​បាន​ច្រើន ហើយ​អាជ្ញាធរ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​សណ្ដាប់​ថ្ម​ជូន​ដល់​បងប្អូន​ពលរដ្ឋ​។​

“​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​នា​រសៀល​ថ្ងៃ​ទី ១៣​មេ​សា ឆ្នាំ​២០២៦ ក្នុង​ឱកាស​បើក​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ នៅ​ទីលាន​វាលស្មៅ​មុខ​សាលាខេត្ត​កំពង់ចាម ។​ជាមួយ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ព្រមទាំង​ស្ថាប័ន​ផ្សេង​ទៀត​រាប់រយ​នាក់​។

លោកស្រី សុ​ភ័ក្ត្រ អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាន​លើក​ឡើង​ថា​: ការ​រៀបចំ​កម្មវិធី​និង​ប្រតិការ​សង្ក្រាន្ត​កំពង់ចាម​និង​សង្ក្រាន្ត​តាម​ស្រុក​នៅ​ឆ្នាំ​នេះ​គឺ​បាន​ផ្សារ​ភ្ជាប់​នៅ​មនោសញ្ចេតនា​រំលឹក​នឹក​ដល់​គុណូបការៈ​ចំពោះ​ថ្នាក់ដឹកនាំ​និង​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ ដែល​បាន​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ធ្វើ​ជា​របាំង​ការពារ​បូរណភាព​ទឹកដី​ការពារ​នៅ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​និង​ប្រជាជន​។

ឯកឧត្តម​អ៊ុ​ន ចាន់ ដា​អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ដោយឡែក​ខេត្តកំពង់ចាម​ក្រោម​ការ​ណែនាំ​របស់​ឯកឧត្តម សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខែ​កំពង់ចាម​រដ្ឋបាល​ខេត្ត​នៅ​តែ​សស្រាក់​ស្រាំ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​មួយ​គោលនយោបាយ​និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​ដើម្បី​បម្រើ​ផលប្រយោជន៍​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា ចំពោះ​សមិទ្ធិ​ផល​ធំ​ៗ​ចំនួន​៤​ដែល​សម្រេច​បាន​ក្នុង​នោះ​រួម​មាន​÷
១.​គឺ​ការ​ចូលរួម​ថែរក្សា​នៅ​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ​និង​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​សង្គម​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រស់នៅ​របស់​ប្រជាជន​និង​ការ​អភិវឌ្ឍន៍​ជាតិ​និង​ជា​មរតក​ដ៏​ថ្លៃថ្លា មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្ដេច​តេ​ជោ ដែល​បាន​បន្សល់​ទុក​សម្រាប់​អ្នកដឹកនាំ​បន្តវេន​។

២.​គឺជា​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ​ប្រកបដោយ​គុណភាព​និង​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​អង្គភាព​ផ្ដល់​សេវា​ចំនួន​៣​នៅ​ខេត្តកំពង់ចាម​ទទួល​បាន​ជ័យ​លា​ភី​លេខ ១​ជា​អង្គភាព​ផ្ដល់​សេវា​ឆ្នើម សម្រាប់​ការ​ប្រឡងប្រណាំង​ថ្នាក់​ជាតិ​រួម​មាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​កម្រិត​CPA3 ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​និង អង្គភាព​ច្រក​ចេញចូល​ទៅ​មួយ​ខេត្ត​ទទួល​បាន​ជ័យ​លា​ភី​លេខ ១​ទូ​ទាំង​ប្រទេស​។

៣.​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​បន្ថែម​រួម​មាន​ផ្លូវ ស្ពាន ប្រព័ន្ធ​ធារាសាស្ត្រ បណ្ដាញ​អគ្គិសនី បណ្ដាញទឹក​ស្អាត មន្ទីរពេទ្យ​សាលារៀន សំណង់​ផ្សេង​ៗ​ដែល​មានការ​កើនឡើង​ទាំង​បរិមាណ​និង​គុណភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ