ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​បញ្ជូន​​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស លើ​​ករណី​បា​.​ញ់​អ្នក​សារព័ត៌មានម្នាក់​

1 ខែ មុន
  • សៀមរាប

​​ខេត្ត​សៀមរាប ៖ ករណី​បាញ់ប្រហារ​លើក​អ្នក​សារព័ត៌មាន​អន​ឡាញ​ម្នាក់​នៅ​ខេត្តសៀមរាប​កន្លង​មកនេះ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ សូមរំលឹកថា៖ អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ង​លួ.ចបា.ញ់ប្រហារ…

​​ខេត្ត​សៀមរាប ៖ ករណី​បាញ់ប្រហារ​លើក​អ្នក​សារព័ត៌មាន​អន​ឡាញ​ម្នាក់​នៅ​ខេត្តសៀមរាប​កន្លង​មកនេះ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ សូមរំលឹកថា៖ អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ង​លួ.ចបា.ញ់ប្រហារ ខណៈកំពុងយកព័ត៌មាន

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង ថា សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​អំពី​ករណី​ប៉ុនប៉ង​មនុស្សឃាត​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លប​លួច​បាញ់​មួយ​គ្រាប់​ដោយ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ទៅ​លើ​ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​អ្នក​យក​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨ និង​០០​នាទី​យប់ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជូន​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​កងកម្លាំង នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា និង​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ គឺ​ដោយសារ​ទំនាស់​បុគ្គល ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ការ​ផ្តល់​ចម្លើយ​រួច​មក ជនសង្ស័យ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រៀបចំ​អនុវត្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជូនដំណឹង​ដល់​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។

បច្ចុប្បន្ន​នេះ អ្នកជំងឺ​កំពុង​ទទួល​ការ​ព្យាបាល និង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ