ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ង​លួ.ចបា.ញ់ប្រហារ ខណៈកំពុងយកព័ត៌មាន

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការបឋមពីសមត្ថកិច្ច បានឱ្យដឹងថា ខ្មាន់កាំភ្លើងលួចបាញ់ប្រហារមកលើអ្នកកាសែត កម្ពុជាអភិវឌ្ឍន៍ តាមអន​ឡាញ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅសង្គ្រោះបន្ទាន់…

0:00
0:00

ខេត្តសៀមរាប ៖ សេចក្តីរាយការបឋមពីសមត្ថកិច្ច បានឱ្យដឹងថា ខ្មាន់កាំភ្លើងលួចបាញ់ប្រហារមកលើអ្នកកាសែត កម្ពុជាអភិវឌ្ឍន៍ តាមអន​ឡាញ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈសមត្ថកិច្ចស្រុកជីក្រែង បានព្យាយាមការពារតាំងពីកន្លែងកើតហេតុរហូតដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ហេតុការណ៍​ខាងលើនេះ បានកើតឡើង​កាលពីព្រលប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានបន្តថា ករណីខ្មាន់កាំភ្លើងលួចបាញ់អ្នកកាសែតនោះបង្ក ឡើងដោយជនមិនស្គាល់មុខ បានលបលួចបាញ់ប្រហារ១គ្រប់ដោយអាវុធកែច្នៃ ទៅលើអ្នកសារព័ត៌មានអនឡាញម្នាក់ បណ្តាលឱ្យរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាម​ប្រភពដដែលបាន​បន្ត​ថា ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣​ឆ្នាំ មុខរបរ អ្នកយកព័ត៌មានកម្ពុជាអភិវឌ្ឍន៌ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ​ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ជនរង​គ្រោះបាននិងកំពុងស្ថិតនៅលើដីចម្ការមួយកន្លែង ក្បែរភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង នោះ ស្រាប់តែមានជនមិនស្គាល់មុខ បានមកលួចបាញ់ប្រហារដោយអាវុធកែច្នៃចំនួន ១ គ្រាប់ ត្រូវចំត្រង់ពោះចំហៀងផ្នែកខាងឆ្វេងទៅផ្នែកខាងស្តាំ បណ្តាលឱ្យបៀមគ្រាប់ជាប់ក្នុងពោះ ។

បន្ទាប់ពីមានហេតុការណ៍បែបនេះ​នោះកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋបាលពង្រលើ បានចុះទៅដល់ទីតាំងកើតហេតុ​ និងបានធ្វើកំណត់ហេតុ ព្រមទាំងសួរនាំសាក្សី ដើម្បីកំណត់មុខសញ្ញាឈានដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្ក ។ ប៉ុន្តែពេលនោះដោយអការៈជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងនគរបាលមូលដ្ឋានបញ្ជូនជនរងគ្រោះទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗដែរ ដោយ​​មាន​ការ​ការពារយ៉ាងតឹងតែងបំផុត។

​ជុំវិញករណីខាងលើនេះ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង បន្តការស្រាវជ្រាវ ដើម្បីវែកមុខខ្មាន់កាំភ្លើងដែលជាប់ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារមកលើជនរងគ្រោះ ជាអ្នកសារព័ត៌មានអនឡាញ”កម្ពុជាអភិវឌ្ឍន៌”នោះឱ្យខាងតែបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ