ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បញ្ចេញ​ប្រេង​​បម្រុង​របស់​ខ្លួន​ប្រើ​ប្រាស់​ដើម្បី​ទប់​ទល់​នឹង​សភាព​ការណ៍​នៅ​មជ្ឈិម​បូព៌ា

7 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ រដ្ឋាភិបាល​ជប៉ុន​ថ្ងៃ​នេះ​ចាប់​ផ្ដើម​បញ្ចេញ​យក​មក​ប្រើ​ប្រាស់​នូវ​ប្រេង​ឆៅ​ដែល​បម្រុង​ទុក។ នេះ​ជា​ផ្នែក​១​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​រក្សា​ការ​​ផ្គត់​ផ្គង់​ដោយស្ថិរ​ភាព​នៅ​ពេល​​​សង្គ្រាម​អ៊ីរ៉ង់​នៅ​តែ​​បន្ត​ឆាប​ឆេះ​ រីឯ​ច្រក​ហ័រ​ម៉ូស​ក៏​បន្ត​បិទ​ខ្ទប់​។ ជប៉ុន​បញ្ចេញ​ប្រេង​យក​មក​ប្រើ​លើក​នេះ​មាន​បរិមាណ​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។ ការ​បញ្ចេញ​ប្រេង​ឆៅ​ដែល​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុ​ងស្រុក​បាន​៣០​ថ្ងៃ​ ឬ​ស្មើ​នឹង​៨៥០០​លាន​លីត្រ​នឹង​ត្រូវ​សន្មត​ថា​ប្រើ​អស់​ត្រឹម​ចុង​ខែ​មេសា​។ ​កាល​ពី​សប្ដាហ៍​មុន ជប៉ុន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ប្រេង​បម្រុង​របស់​វិស័យ​ឯក​ជន​ដែល​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​១៥​ថ្ងៃ​។ ​គេ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​​អំពី​​​ការ​ខ្វះខាត​ប្រេង​នៅ​ជប៉ុន​ព្រោះ​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​រហូត​ដល់​ជាង​៩០%​។…

ទី​ក្រុង​តូក្យូ៖ រដ្ឋាភិបាល​ជប៉ុន​ថ្ងៃ​នេះ​ចាប់​ផ្ដើម​បញ្ចេញ​យក​មក​ប្រើ​ប្រាស់​នូវ​ប្រេង​ឆៅ​ដែល​បម្រុង​ទុក។ នេះ​ជា​ផ្នែក​១​​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​រក្សា​ការ​​ផ្គត់​ផ្គង់​ដោយស្ថិរ​ភាព​នៅ​ពេល​​​សង្គ្រាម​អ៊ីរ៉ង់​នៅ​តែ​​បន្ត​ឆាប​ឆេះ​ រីឯ​ច្រក​ហ័រ​ម៉ូស​ក៏​បន្ត​បិទ​ខ្ទប់​។ ជប៉ុន​បញ្ចេញ​ប្រេង​យក​មក​ប្រើ​លើក​នេះ​មាន​បរិមាណ​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។ ការ​បញ្ចេញ​ប្រេង​ឆៅ​ដែល​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុ​ងស្រុក​បាន​៣០​ថ្ងៃ​ ឬ​ស្មើ​នឹង​៨៥០០​លាន​លីត្រ​នឹង​ត្រូវ​សន្មត​ថា​ប្រើ​អស់​ត្រឹម​ចុង​ខែ​មេសា​។ ​កាល​ពី​សប្ដាហ៍​មុន ជប៉ុន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ប្រេង​បម្រុង​របស់​វិស័យ​ឯក​ជន​ដែល​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​១៥​ថ្ងៃ​។

​គេ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​​អំពី​​​ការ​ខ្វះខាត​ប្រេង​នៅ​ជប៉ុន​ព្រោះ​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​រហូត​ដល់​ជាង​៩០%​។ មូល​ហេតុ​ដែល​គេ​បារម្ភ​បែប​នេះ​ដោយ​សារ​អ៊ីរ៉ង់​បិទ​ខ្ទប់​ច្រក​ហ័រ​ម៉ូស​ដោយ​ជោគ​ជ័យ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រអាក់​រអួល​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង រដ្ឋាភិបាល​ជប៉ុន​សម្រេច​បញ្ចេញ​ប្រេង​ឆៅ​៨០​លាន​បារ៉ែល​ដែល​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​បាន​៤៥​ថ្ងៃ​។

ប្រេង​ដែល​បញ្ចេញ​ពី​ស្តុក​នោះ​នឹង​រក្សា​ទុក​នៅ​លើ​ទី​តាំង​១១​កន្លែង​ទូទាំង​ប្រទេស​ជប៉ុន​ដោយ​ចាប់​ផ្ដើម​មុន​គេ​ពី​ប្រេង​នៅ​មូល​ដ្ឋាន​គីគូម៉ា (Kikuma) នៃខេត្ត​អេ​ហ៊ីម៉េ (Ehime)។ ប្រេង​នេះ​បង្ហូរ​តាម​បំពង់​ទៅ​ទីតាំង​ក្បែរ​នោះ​ដើម្បី​ចម្រាញ់​ដោយ​ក្រុម​ហ៊ុន​តៃ​យ៉ូ​ អយ ខូ (Taiyo Oil Co)។ ត្រឹម​ចុង​ខែ​មីនា​នេះ ជប៉ុន​នឹង​បញ្ចេញ​ប្រេង​ឆៅ​ពី​មូល​ដ្ឋាន​ចំនួន​៨​ទៀត​។ ប្រេង​ដែល​បញ្ចេញ​ពី​ស្តុក​នេះ​ភាគ​ច្រើន​ជា​ប្រេង​ឆៅ​ដែល​ត្រូវ​ចម្រាញ់​ជា​សាំង និង​ម៉ាស៊ុត​។

ប្រេង​ទាំង​នេះ​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​បោះ​ដុំ​ចំនួន​បួន​ក្នុង​តម្លៃ​សរុប​​៣៤០០​លាន​ដុល្លារ​។ ក្រៅ​ពី​ប្រេង​បម្រុង​​ទុក​របស់​រដ្ឋ និង​ឯក​ជន​ ជប៉ុន​ក៏​នៅ​សល់​ប្រេង​បម្រុង​ទុក​ដោយ​ក្រុម​ហ៊ុន​ចំនួន​បី​ដែល​ស្តុក​ទុក​នៅ​ក្នុង​ស៊ីទែន​ធំ​ៗ​។ គិត​ត្រឹម​​ចុង​ឆ្នាំ​២០២៥​ ប្រេង​ដែល​បម្រុង​ទុក​របស់​ជប៉ុន​មាន​ចំនួន​៤៧០​លាន​បារ៉ែល​ដែល​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​បាន​២៥៤​ថ្ងៃ​។ ក្នុង​នោះ ប្រេង​របស់​រដ្ឋ​អាច​ប្រើ​បាន​១៤៦​ថ្ងៃ​ និង​ប្រេង​របស់​ឯក​ជន​អាច​ប្រើ​បាន​១០១​ថ្ងៃ​៕ ប្រភព៖ ក្យូ​ដូ (Kyodo) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ