ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កន្លែង​ផ្ញើ​ម៉ូតូ​ យល់ព្រម​សង​សំណង១,៥០០​ដុល្លារ ជូន​ម្ចាស់​ម៉ូតូ​ដែលបាត់ ដើម្បី​បញ្ចប់រឿង​ នៅខណ្ឌដូនពេញ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ករណី​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ករណី​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​អញ្ជើញ​ភាគី​ម្ចាស់​ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ និង​ម្ចាស់​ម៉ូតូ មក​សួរនាំ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​ភាគី​ទាំង​ពីរ​រួចរាល់ ភាគី​ទាំង​ពី មានការ​យោគយល់​គ្នា ដោយ​ខាង​ភាគី​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ បាន​យល់ព្រម​សង​សំណង​ជា​ទឹកប្រាក់​ចំនួន ១,៥០០​ដុល្លារ ទៅ​ភាគី​ម្ចាស់​ម៉ូតូ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ