ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​តំណែង​ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ ក្រោយ​បែកធ្លាយ​រឿង​យក​ថវិកា​១០​ឃុំ ចំនួន​១០​លាន​រៀល

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដក​តំណែង​ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដក​តំណែង​ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា ឲ្យ​មក​ជាម​ន្ដ្រី ។

មុន​ឈាន​ដល់​ការ​ដក​ស័ក្តិ​ពី​ផ្កាយ​១ មក​នៅ​ជា​មន្ត្រី​ធម្មតា​នេះ កាលពី​កំលុង​ខែឧសភា​កន្លង​ទៅ​នេះ លោក កែវ សា​រ៉ា​វុ​ធ បាន​សាង​កំហុស ពេល​ចុះ​ធ្វើ​បំពេញការងារ​នៅ​ស្រុក​សាមគ្គី​មុនី​ជ័យ ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​យក​លុយ​ពី​ឃុំ​ចំនួន​១០ ក្នុងស្រុក​នេះ ក្នុង​មួយ​ឃុំ ប្រមាណ​១​លាន​រៀល ។

កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ លោក កែវ សា​រ៉ា​វុ​ធ ត្រូវ​បាន​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់​ឲ្យ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​ជា​បន្ទាន់ ។ ជា​លទ្ធផល​ក្រោយ​ការ​បំភ្លឺលោក កែវ សា​រ៉ា​វុ​ធ ទទួលស្គាល់​ថា លោក​ពិតជា​បាន​ដឹកនាំ​ក្រុមការងារ​៧​រូប ធ្វើ​សវន​កម្ម​នៅ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្ត​ផ្ទាល់ខ្លួន​ចំនួន ២​គ្រឿង និង​ទើបតែ​ធ្វើ​សវន​កម្ម​បាន​ចំនួន ៤​ស្រុក​ប៉ុណ្ណោះ ។

សូម​រំលឹក​ថា បែកធ្លាយ​រឿង​បណ្ដើរ​ៗ​ហើយ ករណី​ដែល​មន្ត្រី​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ យក​លុយ​ពី​តាម​បណ្ដា​ឃុំ ជា​ថ្នូរ នឹង​ការ​មិន​ចុះ​ធ្វើ​សវន​កម្ម និង​ជួយ​សម្រួល​របាយការណ៍​ល្អ​ៗ ពី​មន្ត្រី​ជំនាញ ។

យោង​តាម​ប្រភព​បែកធ្លាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​សរសេរ​ថា ៖ “​ព័ត៌មាន​មន្ត្រីឃុំ​ខ្សិ​ប​ខ្សៀវ រឿង​លោក​ធំ​នៅ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង យក​លុយ ១​ឃុំ ១​លាន​រៀល ដែល​បាន​ស្ដាប់​ឮ​បាន​ក្លាយជា​ការ​ពិត​ហើយ ព្រោះ​ម្សិលមិញ ថ្ងៃ​ទី​២០ ខែ ឧសភា ឆ្នាំ​២០២៤ មន្ត្រី​សវន​កម្ម​ផ្ទៃក្នុង និង​មន្ត្រី​ស្រុក ភ័យ​ស្លន់ស្លោ នាំ​គ្នា​យក​លុយ​ទៅ​សង​ឃុំ​ទាំង​១០ នៅ​សាលាស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ វិញ​ហើយ ។ ប៉ុន្តែ ក្នុង​ពេល​យក​លុយ​ទៅ​អោយ​ឃុំ​វិញ​នោះ មន្ត្រី​ដែល​ចុះ​ទៅ​បាន​ស្នើ​ទៅ​មេឃុំ អោយធ្វើ​លិខិត​បដិសេធ ថា ក្រុមការងារ មិន​បាន​យក​លុយ​ដូច​លោក ផែង វណ្ណៈ ផ្សាយ​ទេ ហើយ​បើ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ស្រាវជ្រាវ សូម​អោយ​បណ្ដា​ឃុំ ជួយ​ឆ្លើយ​ប្រាប់​ថា មិន​មានការ​បង់លុយ​អោយទៅ​ក្រុមការងារ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​នោះ​ទេ ។ និយាយ​តាម​ត្រង់ ចំណុះ​ខ្វះខាត​គួរតែ​កែប្រែ មិនមែន​ចង់​បិទ​បាំង​ហើយ​ទម្លាក់​កំហុស​វាយបក​មក​លើ​អ្នក​សារព័ត៌មាន​ទេ ។ ខ្ញុំ​ផ្សាយ​ខ្ញុំ​ទទួលខុសត្រូវ បុគ្គល ឬ អង្គភាព ពាក់ព័ន្ធ អាច​ធ្វើការ​បំភ្លឺ​បាន ។ ទម្លាប់​ខ្ញុំ ព័ត៌មាន​មិន​ពិត​ខ្ញុំ​មិន​ផ្សាយ​ទេ ។ ព័ត៌មាន​នេះ សរសេរ​ទៅ​វែង​ណាស់ ព្រោះ​មិនមែន ១០​ឃុំ ឬ មួយ​ស្រុក​ទេ ការ​យក​លុយ​ពី​មូលដ្ឋាន​ឃុំ ស្រុក ខេត្តកំពង់ស្ពឺ មាន​ច្រើន មូលហេតុ​យក​លុយ​ជា​ថ្នូរ នឹង​ការ​មិន​ចុះ​ធ្វើ​សវន​កម្ម​ផ្ទៃក្នុង និង​ជួយ​សម្រួល​របាយការណ៍​ល្អ​ៗ​អំពី​មូលដ្ឋាន​ឃុំ​សង្កាត់ ស្រុក​ក្រុង ខេត្ត ” ៕

អត្ថបទពាក់ព័ន្ធ ៖ «ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ ទទួលស្គាល់​ថា បាន​យក​ថវិកា​១០​ឃុំ ចំនួន​១០​លាន​រៀល ពិតប្រាកដ​មែន» ។
«រឿង​ដេញថ្លៃ​ធ្វើ​ផ្លូវ​ភាគច្រើន បាន​ទៅ​លើ​ក្រុមហ៊ុន​របស់​លោក​ស្រេង​ហៃ អនុប្រធាន​ផែនការ​វិនិយោគ​ខេត្តកំពង់ស្ពឺ» ។

អត្ថបទសរសេរ ដោយ