ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដេញថ្លៃ​ធ្វើ​ផ្លូវ​ភាគច្រើន បាន​ទៅ​លើ​ក្រុមហ៊ុន​របស់​លោក​ស្រេង​ហៃ អនុប្រធាន​ផែនការ​វិនិយោគ​ខេត្តកំពង់ស្ពឺ

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយ​រឿង​បណ្ដើរ​ៗ​ហើយ ករណី​ដែល​មន្ត្រី​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ យក​លុយ​ពី​តាម​បណ្ដា​ឃុំ ជា​ថ្នូរ នឹង​ការ​មិន​ចុះ​ធ្វើ​សវន​កម្ម និង​ជួយ​សម្រួល​របាយការណ៍​ល្អ​ៗ ពី​មន្ត្រី​ជំនាញ ។…

ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយ​រឿង​បណ្ដើរ​ៗ​ហើយ ករណី​ដែល​មន្ត្រី​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ យក​លុយ​ពី​តាម​បណ្ដា​ឃុំ ជា​ថ្នូរ នឹង​ការ​មិន​ចុះ​ធ្វើ​សវន​កម្ម និង​ជួយ​សម្រួល​របាយការណ៍​ល្អ​ៗ ពី​មន្ត្រី​ជំនាញ ។

យោង​តាម​ប្រភព​បែកធ្លាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​សរសេរ​ថា ៖ “​ព័ត៌មាន​មន្ត្រីឃុំ​ខ្សិ​ប​ខ្សៀវ រឿង​លោក​ធំ​នៅ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង យក​លុយ ១​ឃុំ ១​លាន​រៀល ដែល​បាន​ស្ដាប់​ឮ​បាន​ក្លាយជា​ការ​ពិត​ហើយ ព្រោះ​ម្សិលមិញ ថ្ងៃ​ទី​២០ ខែ ឧសភា ឆ្នាំ​២០២៤ មន្ត្រី​សវន​កម្ម​ផ្ទៃក្នុង និង​មន្ត្រី​ស្រុក ភ័យ​ស្លន់ស្លោ នាំ​គ្នា​យក​លុយ​ទៅ​សង​ឃុំ​ទាំង​១០ នៅ​សាលាស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ វិញ​ហើយ ។ ប៉ុន្តែ ក្នុង​ពេល​យក​លុយ​ទៅ​អោយ​ឃុំ​វិញ​នោះ មន្ត្រី​ដែល​ចុះ​ទៅ​បាន​ស្នើ​ទៅ​មេឃុំ អោយធ្វើ​លិខិត​បដិសេធ ថា ក្រុមការងារ មិន​បាន​យក​លុយ​ដូច​លោក ផែង វណ្ណៈ ផ្សាយ​ទេ ហើយ​បើ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ស្រាវជ្រាវ សូម​អោយ​បណ្ដា​ឃុំ ជួយ​ឆ្លើយ​ប្រាប់​ថា មិន​មានការ​បង់លុយ​អោយទៅ​ក្រុមការងារ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​នោះ​ទេ ។ និយាយ​តាម​ត្រង់ ចំណុះ​ខ្វះខាត​គួរតែ​កែប្រែ មិនមែន​ចង់​បិទ​បាំង​ហើយ​ទម្លាក់​កំហុស​វាយបក​មក​លើ​អ្នក​សារព័ត៌មាន​ទេ ។ ខ្ញុំ​ផ្សាយ​ខ្ញុំ​ទទួលខុសត្រូវ បុគ្គល ឬ អង្គភាព ពាក់ព័ន្ធ អាច​ធ្វើការ​បំភ្លឺ​បាន ។ ទម្លាប់​ខ្ញុំ ព័ត៌មាន​មិន​ពិត​ខ្ញុំ​មិន​ផ្សាយ​ទេ ។ ព័ត៌មាន​នេះ សរសេរ​ទៅ​វែង​ណាស់ ព្រោះ​មិនមែន ១០​ឃុំ ឬ មួយ​ស្រុក​ទេ ការ​យក​លុយ​ពី​មូលដ្ឋាន​ឃុំ ស្រុក ខេត្តកំពង់ស្ពឺ មាន​ច្រើន មូលហេតុ​យក​លុយ​ជា​ថ្នូរ នឹង​ការ​មិន​ចុះ​ធ្វើ​សវន​កម្ម​ផ្ទៃក្នុង និង​ជួយ​សម្រួល​របាយការណ៍​ល្អ​ៗ​អំពី​មូលដ្ឋាន​ឃុំ​សង្កាត់ ស្រុក​ក្រុង ខេត្ត ” ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ដែរ​មជ្ឈដ្ឋាន​មហាជន ក៏​ដូច​ជា​មន្ត្រីរាជការ​នៅ​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ផង​ដែរ​ថា ជា​ធម្មតា មាន់​ពង​នៅ​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​យ៉ាង​ដូច្នេះ​ហើយ កុំ​បាច់​ឆ្ងល់​អ្វី​ច្រើន​។ រឿង​នេះ បើ​ស្រាវជ្រាវ​ឲ្យ​មែនទែន អំពើ​ពុក​រលួយ​គ្មាន​កើត​ពី​ណា​ទេ គឺ​កើត​ចេញពី​ក្រុម​មន្ត្រី​ទាំង​នេះឯង ហើយ​សួរ​ថា អ្នក​ណា​ជា​អ្នក​ខាតបង់ គឺ​រាជរដ្ឋាភិបាល​ឯណោះ​ទេ ដែល​ជា​អ្នក​ខាតបង់ ព្រោះ​ជា​ថវិកា​របស់​ជាតិ ។

សូម​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ ក៏​មានការ បែកធ្លាយ​រឿង​ចរចា​ក្រៅ​ប្រព័ន្ធ ដោយ​មិនបាច់​ដេញថ្លៃ ដូច​មុន​ឡើយ ពេល​នេះ គឺ​គេ​ហែក​ចែក​គ្នា តែ​ម្តង ដោយ​ពុំ​ចាំបាច់​ដេញថ្លៃ​ជា​សាធារណៈ ដូច​មុន​ៗ​ឡើយ​។ ការ​ដែល​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ រាប់​សិប​លាន​រៀល ក្នុង​មួយ​ឆ្នាំ​ៗ ជា​ពិសេស គឺ​រឿង​ធ្វើ​ផ្លូវ​បេតុង​ក្នុង​ខេត្តកំពង់ស្ពឺ តែ​ម្តង ។

ជាក់ស្ដែង ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ និង​ស្រុក​សំរោង​ទង តាម​សេចក្តីរាយការណ៍​បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្រុក​ទាំង​ពីរ​នេះ ត្រូវ​បាន​ទៅ​លើ​ក្រុមហ៊ុន​វឌ្ឍនៈ​មង្គល​ស្រេង​ហៃ ជា​អ្នក​ធ្វើ​ផ្លូវ​បេតុង តាម​បណ្ដា​ឃុំ​ទាំងអស់ ដោយ​ពុំ​មានការ​ដេញថ្លៃ​អ្វី​ឡើយ​។ ការ​ធ្វើ​ដូច្នេះ ព្រោះតែ​មន្ត្រី​មូលដ្ឋាន បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដោយ​ចែក​ភាគរយ​គ្នា តាម​ឋានានុក្រម រួមគំនិត​គ្នា កឹ​ប​កេង​ថវិកាជាតិ ដោយ​មិន​ញញើត​ច្បាប់ បន្តិច​ណា​ទាល់តែ​សោះ ។

បើ​យោង​តាម​ម្ចាស់​ក្រុមហ៊ុន​មួយ​រូប មិន​ធ្លាប់​ដេញថ្លៃ បាន​ទាល់តែ​សោះ បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា ការ​ធ្វើ​ផ្លូវ​បេតុង​ឃុំ ជា​អ្នក​ប្រជុំ​សម្រេច​ដោយ​ក្រុមប្រឹក្សា​ខ្លួនឯង ហើយ​ស្នើ​សុំ​ទៅ​ខេត្ត គ្មាន​នរណា​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ឃុំ​នោះ​ទេ បើ​ឃុំ​ដាក់​ក្រុមហ៊ុន​ណា ទៅ​ហើយ គឺ​បាន​ក្រុមហ៊ុន​នោះ​តែ​ម្ដង​។ ក្រៅពី​ឃុំ សំឡឹង​ឃើញ​ផលប្រយោជន៍ លុយ​ជា​ធំ​ហើយ​នោះ គឺ​ឃុំ​ហ្នឹងហើយ ដែល​ជា​អ្នក​បំផ្លាញ​ថវិកា​ឃុំ​ខ្លួនឯង ។

ប្រភព​បន្ត​ថា ការ​ចរចា​ដេញថ្លៃ​មូលនិធិ​ឃុំ អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​មាន​តែ​ពីរ​ករណី​ទេ ទី​មួយ ករណី​ប្រធាន​ស័ក ទី​ពីរ ករណី​ដេញថ្លៃ​លើក​ទី​១ និង​លើក​ទី​២ មិន​មានការ​ចូលរួម​ដេញថ្លៃ (​បរាជ័យ​) ទើប​អាច​ចរចា​គ្នា​បាន ប៉ុន្តែ​ពេល​នេះ គឺ​ពុំ​ចាំបាច់​ឆ្លងកាត់​ដំណាក់កាល​ទី​មួយ និង​ទី​ពីរ នោះ​ទេ គឺ​គេ​ចរចា​ចែក​ឃុំ​គ្នា ធ្វើ​ប្រៀប​បីដូច​ជា​ចែក​លុយ​គ្នា​ស្ដែង​ៗ តែ​ម្ដង​។ និយាយ​រួម គ្មាន​នរណា​ដេញថ្លៃ​អ្វី​នោះ​ទេ ទោះបីជា​កន្លង​មក មានការ​ដេញថ្លៃ គឺ​អ្នកម៉ៅការ​ចំណេញ​ណាស់ ព្រោះ​ថវិកា អាច​ធ្វើ​ផ្លូវ​លើស​មួយ​ពាន់​ម៉ែត្រ ក្នុង​ផ្លូវ​បេតុង​មួយ​ខ្សែ តែ​ឥឡូវនេះ ធ្វើ​បាន​តែ​២០០​ទៅ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ជា​រួម គឺ​ធ្វើ​បាន​តែ​៣០%​។ ចំពោះ​ក្រុមហ៊ុន ដែល​លេចធ្លោ​ជាងគេ ក្នុង​ខេត្តកំពង់ស្ពឺ គឺ​ក្រុមហ៊ុន​វឌ្ឍនៈ​មង្គល​របស់​លោក ស្រេង ហៃ ដែល​ជា​អនុប្រធាន​ការិយាល័យ​ផែនការ វិនិយោគ​សាលាខេត្ត​កំពង់ស្ពឺ និង​ក្រុមហ៊ុន​មង្គល​មុន្នី​ខ​ន្ត្រា​ក់សិន របស់​លោក សុវណ្ណ សិរី​រ័​ត្ន សុ​ទ្ឋ​តែ​មាន​សាច់ញាតិ​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ ក៏​ជា​អនុប្រធាន​ការិយាល័យ​ផែនការ​វិនិយោគ​សាលាខេត្ត​កំពង់ស្ពឺ​ផង​ដែរ ក្រៅពី​នោះ នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត គឺ​សហគ្រាស​សំណង់ ឈិ​ន ហេង​វុ​ទ្ធី (​ហ៊ួ​ត វុ​ទ្ធី​) និង​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ។​ល​។

សព្វ​ថ្ងៃនេះ ការ​ធ្វើ​ផ្លូវ គឺ​គេ​ឈប់​ដេញថ្លៃ​ហើយ (​បើ​ដេញ​គ្រាន់តែ​ជា​ឈុត​ឆាក​សម្ដែង ឲ្យ​ល្អមើល​តែ​ប៉ុណ្ណោះ​) ដោយ​គេ​បែងចែក​ឱ្យ​គ្នា​យ៉ាង​ស្ងៀមស្ងាត់​បំផុត អ្វី​ដែល​ជា​ការ​សង្ស័យ​ត្រង់​ថា ថវិកា ១០​ភាគរយ បាន​ទៅ​លើ​អភិបាលរង ទទួល​បន្ទុក​ជាមួយ​នាយក​រដ្ឋបាល​ត្រូវ​កាត់​ទុក និង ៥% បាន​ទៅ​លើ​ក្រុមបច្ចេកទេស​ហើយ ៥% ទៀត​បាន​ទៅ​លើ​ឃុំ ។ ក្រៅពី​នោះ គឺ​បាន​ទៅ​លើ​ក្រុមហ៊ុន​ទទួល​ធ្វើ ព្រោះតែ​ហេតុ​ដូច្នេះ​ហើយ បានជា​ផ្លូវ​ត្រូវធ្វើ​បាន​រហូត​ដល់ ១,៨០០​ម៉ែត្រ​មក​ត្រឹមតែ ២០០​ទៅ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ។ បើ​រឿង​នេះ ជា​រឿង​ពិតមែន​នោះ មិន​ចាំបាច់​សួរនាំ​រក​អ្នក​បំផ្លាញ​ថវិកាជាតិ​នោះ​ទេ ។

ប្រភព​បន្ត​ថា ត្រង់​ចំណុច​នេះ គឺ​អាច​យល់​បាន​ហើយ​ថា សង្ស័យ​តែ​ក្រុម​មន្ត្រី​ទាំង​អស់នេះ​ហើយ ដែល​ជា​អ្នក​រួមគំនិត​គ្នា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។

ម្ចាស់​ក្រុមហ៊ុន ដែល​មិនសូវ​បាន​សើម​មាត់ សើ​មក​នឹង​គេ ដដែល​បាន​បង្ហើប​ពាក្យ​ថា ករណី​នេះ ក្រសួងមហាផ្ទៃ​គួរ តែ​ចាត់​ក្រុម​អធិការកិច្ច ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ម្ដង​ហើយ​។ ដែល​កន្លង​មក​មិនមែន​មិន​ធ្លាប់​មាន​បណ្ដាញសារព័ត៌មាន​ចុះ​ផ្សាយ​នោះ​ទេ គឺ​មាន​ជា​ហូរហែ​ដែរ តែ​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​នោះ​ទេ ។

ពាក់​ព័​ន្ឋ​នឹង​ករណី​នេះ​ផង​ដែរ មន្ត្រី នៃ​ការិយាល័យ​ផែនការ​វិនិយោគ​សាលាខេត្ត​កំពង់ស្ពឺ​មួយ​រូប ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា​ឥឡូវនេះ ដោយ​មានការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ គឺ​ចាំបាច់​តម្រូវ​ឲ្យ​ឃុំ និង​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​ត្រូវ​តែ​ធ្វើការ​ដេញថ្លៃ ៕

អត្ថបទសរសេរ ដោយ