ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​សម្រេច​លុប​ចោល​សុពលភាព​នៃ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌ មាន​បុគ្គល​ឈ្មោះ​ខាន់ សា​រ័​ត្ន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ភាសា​ដែល​បាន​ប្រើប្រាស់ និង​ដៃ​ដែល​បូត​ថ្ពាល់​ស្ត្រីជន​សង្ស័យ ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​សុពលភាព​នៃ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​បុគ្គល​ឈ្មោះ ខាន់ សា​រ័​ត្ន ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ភាសា​ដែល​បាន​ប្រើប្រាស់ និង​ដៃ​ដែល​បូត​ថ្ពាល់​ស្ត្រីជន​សង្ស័យ ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​សុពលភាព​នៃ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​បុគ្គល​ឈ្មោះ ខាន់ សា​រ័​ត្ន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​រំដោះ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង មាន​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​អម​ដោយ​ការ​អត្ថាធិប្បាយ​ជាមួយ​ពាក្យសម្តី​មិន​សមរម្យ​លើ​រូបរាង​កាយ​ស្ត្រី និង​ការ​យកដៃ​ទៅ​បូត​ថ្ពាល់​របស់​ជនសង្ស័យ​ជាស្ត្រី ។

តាម​ការ​ស្រាវជ្រាវ ភាសា​ដែល​បាន​ប្រើប្រាស់ និង​ដៃ​ដែល​អង្អែល​ថ្ពាល់​ស្ត្រីជន​សង្ស័យ គឺជា​ដៃ​របស់​អ្នកកាសែត​អន​ឡាញ​ម្នាក់​ឈ្នោះ ខាន់ សា​រ័​ត្ន ដែល​រស់នៅ​និង​បម្រើ​ការ​នៅ​ខេត្តស្វាយរៀង ។ ទ​ង្វើ​នេះ ជា​ទ​ង្វើ​ខ្វះ​សីលធម៌ និង​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ហាមឃាត់​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ប្រើប្រាស់​ពាក្យ​សម្តី និង​បៀតបៀន​រូបរាង​កាយ​របស់​ស្ត្រី​ឡើយ ។

ក្រសួង​បាន​លើក​ឡើង​ថា វិធានការ​នៅ​ចំពោះ​មុខ គឺ​ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​សុពលភាព​នៃ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​បុគ្គល​ឈ្មោះ ខាន់ សា
រ័​ត្ន នេះ​ភ្លាម​ៗ ក្រោយ​ពី​បាន​រក​ឃើញ​មាន​កំហុសឆ្គង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ។

ក្រសួង​ព័ត៌មាន ក៏​បាន​ដាក់​បុគ្គល​នេះ​ក្នុង​បញ្ជី​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម និង​សកម្មភាព​នានា​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ចាប់ពី​ពេល​នេះ​តទៅ​។ បន្ថែម​លើ​នេះ នៅ​ព្រឹក​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ព័ត៌មាន​នឹង​កោះហៅ​បុគ្គល​ឈ្មោះ ខាន់ សា​រ័​ត្ន នេះ មក​ធ្វើ​ណែនាំ និង​អនុវត្ត​វិធានការ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ច្បាប់​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ ក្រសួង​ព័ត៌មាន​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត និង​សា ធា រណជន មេត្តា​បញ្ឈប់​ការ​ចែកចាយ និង​ផ្សព្វផ្សាយ​នូវ​រូបភាព​ឃ្លី​ប​វី​ដេ​អូ​ដែល​មាន​បញ្ហា​នេះ និង​សូម​ក្រើនរំឭក​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ សូម​ប្រកាន់​ខ្ជាន់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ស្រប​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ