ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីធម្មជាតិងាយៗ៖ គ្រាន់តែញ៉ាំផ្លែសេដា ដើម្បីជួយទប់ស្កាត់ជំងឺលើសឈាម

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ផ្លែសេដា ​មិនត្រឹមតែមានក្លិនឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយដល់សុខភាព និងអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។ វីតាមីន B3​៖ អាថ៌កំបាំងក្នុងផ្លែសេដា…

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ផ្លែសេដា ​មិនត្រឹមតែមានក្លិនឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយដល់សុខភាព និងអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។

វីតាមីន B3​៖ អាថ៌កំបាំងក្នុងផ្លែសេដា

សារធាតុចិញ្ចឹមមីក្រូសារជាតិមួយដែលសម្បូរនៅក្នុងផ្លែសេដា គឺ នីយ៉ាស៊ីន​ ដែលត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជា វីតាមីន B3

  • តួនាទីបំលែងថាមពល: វីតាមីន B3 នេះមានសារសំខាន់ណាស់ក្នុងការបំពេញមុខងាររាងកាយជាមូលដ្ឋាន ដូចជា បំប្លែងកាបូអ៊ីដ្រាតទៅជាថាមពល ដែលជួយទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃ។
  • កាត់បន្ថយលើសឈាម: តាមការសិក្សាមួយចំនួន វីតាមីន B3 ត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពក្នុងការជួយ រក្សាលំនឹងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ដែលជាកត្តាគ្រោះថ្នាក់នាំឱ្យកើតជំងឺសរសៃឈាមបេះដូង។

ដំបូន្មាន: ការទទួលទានផ្លែសេដា ឬទឹកផ្លែសេដា អាចជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ ដើម្បីគាំទ្រដល់មុខងាររាងកាយ និងជួយការពារខ្លួនពីជំងឺលើសឈាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ