សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ការស្រាវជ្រាវបានបង្ហាញថា រមៀតដែលជាគ្រឿងផ្សំដ៏ពេញនិយម គឺមានគុណប្រយោជន៍ដ៏អស្ចារ្យក្នុងការជួយដល់សុខភាពបេះដូង និងសរសៃឈាម។
តើរមៀតជួយកាត់បន្ថយខ្លាញ់អាក្រក់ដោយរបៀបណា?
គ្រាន់តែប្រើរមៀតធ្វើជាគ្រឿងផ្សំក្នុងអាហារប្រចាំថ្ងៃ ក៏អាចជួយបានដែរ៖
- កាត់បន្ថយកូឡេស្តេរ៉ូលសេរ៉ូម: រមៀតអាចជួយ កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងសេរ៉ូម (ខ្លាញ់ក្នុងឈាម) ដែលជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព។
- បង្ការជំងឺសរសៃឈាមបេះដូង: កូឡេស្តេរ៉ូលក្នុងកម្រិតខ្ពស់អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ ការទទួលទានរមៀតជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលឲ្យបានត្រឹមត្រូវ អាចបង្ការជំងឺសរសៃឈាមបេះដូង ជាច្រើនប្រភេទ។
ដំបូន្មាន៖ ការបន្ថែមម្សៅរមៀត ឬរមៀតស្រស់ទៅក្នុងមុខម្ហូបប្រចាំថ្ងៃ គឺជាវិធីសាស្ត្រធម្មជាតិដ៏ងាយស្រួលមួយដើម្បីជួយកម្ចាត់ខ្លាញ់អាក្រក់ និងការពារបេះដូងរបស់អ្នក៕
ចែករំលែកព័តមាននេះ