ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ទាំងអស់​៧​នាក់ ជន​ជាប់​ឃុំ ដែល​ត្រូវ​បាន​រំដោះ​ចេញពី​​បរិវេណ​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ព្រឹក​មិ​ញ

3 ខែ មុន

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​អ្នកទោស​ចេញពី​តុលាការ​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ស្រាវជ្រាវ​ចាប់ខ្លួន​មក​វិញ​បាន​ទាំង​អស់ហើយ ក្នុង​នោះ​មាន​អ្នកទោស​៦​នាក់ និង​ស្ដ្រី​អ្នក​មក​រំដោះ​ម្នាក់…

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​អ្នកទោស​ចេញពី​តុលាការ​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ស្រាវជ្រាវ​ចាប់ខ្លួន​មក​វិញ​បាន​ទាំង​អស់ហើយ ក្នុង​នោះ​មាន​អ្នកទោស​៦​នាក់ និង​ស្ដ្រី​អ្នក​មក​រំដោះ​ម្នាក់ សរុប​ទាំងអស់​៧​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នេះ ។

ប្រតិបត្តិការ​នេះ​អនុវត្ត​តាម​បទបញ្ជា​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

ជន​ជាប់​ឃុំ​ដែល​រត់គេច ៦​នាក់​ចុង​ក្រោយ​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ជិត​វត្ត​សំបួរ ភូមិ​ព្រៃ​សង្ឃ័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ