ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ ពេជ្រ វី​រៈ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​រំដោះ​អ្នកទោស​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង

12 ម៉ោង មុន

ខេត្តស្វាយរៀង ៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តស្វាយរៀង ៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំដោះ​ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម ចំនួន​០៦​នាក់ ប្រុស (​ជនជាតិ​វៀតណាម​៥​នាក់ និង​ជនជាតិ​ខ្មែរ ០១​នាក់​) ដែល​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ បទល្មើស ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ជា​លទ្ធផល កម្លាំង​ចម្រុះ បាន​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជន​ជាប់​ឃុំ​(០៦​នាក់​) និង​ស្ត្រី​ម្នាក់ ជា​អ្នក​រំដោះ សរុប​ចំនួន ០៧​នាក់ ស្រី​០១​នាក់​។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​ចម្រុះ បាន​សហការ​បាន​យ៉ាង​ល្អ លឿន​រហ័ស រហូត​ប្រតិបត្តិ​ការណ៍​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ