ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៥ ! ស្គាល់ឈ្មោះផលិតផលខ្មែរទាំង២០ ដែលមានម៉ាកសមូហភាព និងសម្គាល់ភូមិសាស្ត្រផ្លូវការ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នាយកដ្ឋាន​កម្ម​សិទ្ធ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៥ មាន​ផលិតផល​ចំនួន​២០ ត្រូវ​បាន​ចុះបញ្ជី​ជា​ផលិតផល ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ផលិតផល​សមូហភាព​ចំនួន​១១ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចំនួន​៨ និង​ម៉ាក​វិ​ញ្ញាតិកម្ម​ចំនួន​១…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នាយកដ្ឋាន​កម្ម​សិទ្ធ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៥ មាន​ផលិតផល​ចំនួន​២០ ត្រូវ​បាន​ចុះបញ្ជី​ជា​ផលិតផល ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ផលិតផល​សមូហភាព​ចំនួន​១១ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចំនួន​៨ និង​ម៉ាក​វិ​ញ្ញាតិកម្ម​ចំនួន​១ ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ ។

ផលិតផល​ម៉ាក​សមូហភាព​ដែល​ត្រូវ​បាន​ចុះបញ្ជី​រួម​មាន ៖ ១.​ដូងខ្ទិះ​បាត់ដំបង ២. នំ​បញ្ចុក​សៀមរាប ៣. ក្រូចថ្លុង​កោះ​ពីរ ៤. គុយទាវ​ភ្នំពេញ ៥. អំបុក​កំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករ​សែន​ក្រអូប SKO ៨. អង្ករ​ព្រះ​វិហារ ៩. ចម្លាក់​ប្រាក់​ស្ពាន់​ខេត្តកណ្តាល ១០. ថ្នាំជក់​កម្ពុជា និង​១១. សំបុក​ត្រចៀកកាំ ។

ចំណែក​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​មាន ៖ ១. ម្រេច​កំពត ២. ស្ករត្នោត​កំពង់ស្ពឺ ៣. ក្រូចថ្លុង​កោះ​ទ្រង់ ៤. ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ៥. ទឹកត្រី​កំពត​កែប ៦. អំបិល​កំពត​កែប ៧. បង្កង​តាកែវ និង ៨. ប្រហុក​សៀមរាប និង​ផលិតផល​ម៉ាក​វិញ្ញាតកម្ម​ចំនួន​០១ គឺ MALYS ANGKOR ។

លោក វ៉ា រុត​សាន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក្នុង​ឱកាស​ចូលរួម​វេទិកា និង​ពិព័រណ៍​កសិកម្ម​ឆ្នាំ ២០២៥ បាន​លើក​ឡើង ពី​ការ​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​យុទ្ធសាស្ត្រ​របស់​កម្ពុជា រួម​ទាំង​ដំណាំ​កសិកម្ម​មាន​សក្ដានុពល​ដូច​ជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូង​មី ស្វាយ ម្រេច និង​មៀន​ប៉ៃលិន​ជាដើម ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ