សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ត្រូវជួបនាថ្ងៃទី១៩វិច្ឆិកានៅទីក្រុងអង់ការ៉ា ជាមួយសមភាគីតួកគីលោករីសីុបតៃយីបអ័រដូហ្គាន និងបេសកកជនពិសេសអាមេរិកលោកSTEVE WITKOFF ដើម្បីអះអាងជាថ្មីប្រាប់ដល់សហរដ្ឋអាមេរិក ពីបំណងបន្តចរចាសន្តិភាពជាមួយរុស្សុីដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពទ័លច្រក។ នេះជាការគូសបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្ងៃទី១៨វិច្ឆិកា របស់បណ្ដាអ្នកទទួលខុសត្រូវអ៊ុយក្រែន។
បន្ទាប់ពីសង្គ្រាមអស់ពេលជិត៤ឆ្នាំនៅអ៊ុយក្រែន ជំហររបស់ភាគីច្បាំងគ្នាទាំង២ គឹស្ថិតលើលក្ខខណ្ឌដើម្បីសន្តិភាព។ ការបង្កើតបទឈប់បាញ់គ្នាឬការជួបគ្នារវាងមេដឹកនាំប្រទេសទាំង២នៅតែបន្តផ្ទុយគ្នាទាំងស្រុង។ អ្នកទទួលខុសត្រូវអ៊ុយក្រែនម្នាក់អះអាងថា លោកហ្សេឡេនស្ទីបានមកដល់អេស្ប៉ាញកាលពីថ្ងៃទី១៨វិច្ឆិកា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចមួយនៅអឺរ៉ុប ហើយលោកត្រូវជួបជាមួយប្រធានាធិបតីតួកគីនាថ្ងៃទី១៩វិច្ឆិកានៅក្រុងអង់ការ៉ា។
ទិសដៅសំខាន់នៃការជួបគ្នានោះគឺការសន្យាជាថ្មីប្រាប់ដល់សហរដ្ឋអាមេរិកចូលរួមក្នុងការខិតខំប្រឹងប្រែងសន្តិភាព ដោយដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងគាបសង្កត់ខាងការទូតលើវិមានក្រឹមឡាំង ឲ្យបន្តចរចាជាមួយអ៊ុយនក្រែន៕
Turkish President Recep Tayyip Erdogan (R) shakes hands with Ukrainian President Volodymyr Zelensky (L) after a joint press conference at the Dolmabahce Presidental office in Istanbul on March 8, 2024. (Photo by OZAN KOSE / AFP)
ចែករំលែកព័តមាននេះ