ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបង្ហាញជាសាធារណៈយន្តហោះប្រយុទ្ធបំបាំងកាយជំនាន់ទី៥ ធុនSU-57E ព្រមទាំងមីស៊ីល​

1 នាទី មុន

ប្រទេស​រុ​ស្ស៊ី ៖ ពិព័រណ៍​យន្តហោះ​DUBAI AIRSHOW 2025 ជា​ពិព័រណ៌​យន្តហោះ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ត្រូវ​បាន​បើក​នៅ​ក្រុង​ឌូ​បៃ​ ។ ពិព័រណ៍​នោះ​ ចូលរួម​ដោយ​សហគ្រាស​វិស័យ​យន្ត​ហោះ​ដល់​ទៅ​១៥០០…

ប្រទេស​រុ​ស្ស៊ី ៖ ពិព័រណ៍​យន្តហោះ​DUBAI AIRSHOW 2025 ជា​ពិព័រណ៌​យន្តហោះ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ត្រូវ​បាន​បើក​នៅ​ក្រុង​ឌូ​បៃ​ ។ ពិព័រណ៍​នោះ​ ចូលរួម​ដោយ​សហគ្រាស​វិស័យ​យន្ត​ហោះ​ដល់​ទៅ​១៥០០ មក​ពី​ប្រទេស​១១៥​ ដែល​នាំ​យន្តហោះ​ដល់​ជាង​២០០​គ្រឿង​មក​បង្ហាញ​។

រុ​ស្ស៊ី​​ក្នុង​ពិព័រណ៍​នេះ​ បាន​យក​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ថ្មី​ជំនាន់​ទី​៥​ធុន​SU-57​ផ​លិ​ត​ដោយ​ក្រុមហ៊ុន​UNITED AIRCRAFT CORPORATION មក​បង្ហាញ ​។ នេះ​ជា​លើក​ដំបូង​ដែល​រុ​ស្ស៊ី​​បង្ហាញ​ជា​សាធារណៈ បណ្ដា​ឧបករណ៍​ដែល​ខ្លួន​លាក់បាំង ក្នុង​នោះ​រួម​មាន​មី​ស៊ីល​អាកាស​-​អាកាស​និង
​មីស៊ីល​អាកាស​-​ដី​ ។

យន្តហោះ​SU-57E​ជា​យន្តហោះ​កែប្រែ​សម្រាប់​ការ​នាំ​ចេញ​។ បណ្ដា​វី​ដេ​អូ​និង​រូបភាព​ដែល​ចេញ​ផ្សាយ​រួច​ហើយ​របស់​យន្តហោះ​ប្រដេញ​នោះ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស​ទស្សនាវដ្ដី​យោធា​MILITARY WATCH ហើយ​គេ​មានការ​ចាប់អារម្មណ៍​ជា​ពិសេស​លើ​ឧបករណ៍​របស់​វា ដែល​មាន​មី​ស៊ីល​ថ្មី​ធុន​KH-58USHKE សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ប្រព័ន្ធ​ការពារ​អាកាស​របស់​សត្រូវ​ ។


ក្នុង​ការ​ហោះ​សម្ដែង​ប្ញ​ទ្ធិ​ក្នុង​ពិព័រណ៍​យន្តហោះ​នោះ ក៏​មាន​វត្តមាន​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​អា​មេ​រិ​ក​ធុន​F-35​ផង​ដែរ​។ យន្តហោះ​ធុន​នោះ​ត្រូវ​បាន​ដាក់​លក់​រួច​ហើយ​លើ​ទីផ្សារ​គ្រឿង​សព្វាវុធ ជាមួយ​តម្លៃ​១០០​លាន​ដុល្លារ ក្នុង​មួយ​គ្រឿង​។ យន្តហោះ​SU-57E នៅ​មិន​ទាន់​បាន​លក់​នៅឡើយ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ត្រូវ​បាន​ចេញផ្សាយ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ