ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ស្លា​.​ប់ ក្រោយ​ហូប​ឆា​ក្ដៅ​សត្វ​គីង្គក់ សង្ស័យ​ពុល

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ​នា​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ហូប​សត្វ​គីង្គក់​ដែល​ខ្លួន​ចាប់​យក​ទៅ​ធ្វើ​ម្ហូប កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ស្ថិត​នៅ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ​នា​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ហូប​សត្វ​គីង្គក់​ដែល​ខ្លួន​ចាប់​យក​ទៅ​ធ្វើ​ម្ហូប កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ស្ថិត​នៅ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។

របាយការណ៍​មន្ត្រី​ប៉ុស្ដិ៍រ​ដ្ឋា​ល ឃុំ​សន្តិភាព បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុ​ន ផានិត ហៅ​តួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ជន​រង​គ្រោះ​បាន​ស្លាប់ ក្រោយ​ពី​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ (​ពុល​) ដែល​គេ​សង្ស័យ​អាច «​ពុល​ពង​សត្វ​គីង្គក់​» ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រង​គ្រោះ​បាន​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ធ្វើ​ម្ហូប (​ឆា​ក្ដៅ​) លុះ​ហូប​រួច​បាន​បន្តិច ជន​រង​គ្រោះ​ហាក់​មាន​អាកា​រៈ​មិន​ស្រូល​ក្នុង​ខ្លួន ។ ជន​រង​គ្រោះ​ចាប់ផ្ដើម​ក្អួតចង្អោរ​កាន់តែ​ខ្លាំង ហើយ​ក្រុម​គ្រួ​សារបាន​ព្យាយាម​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ។

ទាំង​ក្រុម​គ្រួសារ ទាំង​សមត្ថកិច្ច បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ភ្លាម​ៗ​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ពុល​ពង​សត្វ​គីង្គក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ