ខេត្តព្រះវិហារ ៖ ព្រឹត្តិការណ៍ដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងភូមិសាស្ត្រដាច់ស្រយាលនៃខេត្តព្រះវិហារ បន្ទាប់ពីសត្វខ្ទីងដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញមកសម្របខ្លួន ស្នាក់អាស្រ័យ និងដើររកស៊ីយ៉ាងសុខសាន្តជាមួយហ្វូងគោស្រុករបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងនេះបើយោងតាមផេករដ្ឋបាលខេត្តព្រះវិហារបានប្រកាសនាព្រឹកថ្ងៃទី១៩ ខែឧសភានេះថា ៖ សត្វខ្ទីងមួយក្បាល ត្រូវបានប្រទះឃើញ និងមកសំរបខ្លួនរកស៊ី និងស្នាក់អាស្រ័យជាមួយហ្វូងគោ នៅភូមិសាស្ត្រ ព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
ឆ្លើយតបនឹងព្រឹត្តិការណ៍ដ៏ពិសេសនេះ រដ្ឋបាលខេត្តព្រះវិហារ បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការការពារ អភិរក្ស សត្វព្រៃដ៏កម្រនេះ ឲ្យមានសុវត្ថិភាព ។

សូមបញ្ជាក់ថា វត្តមានរបស់សត្វខ្ទីងនៅក្នុងតំបន់ព្រៃឡង់ ស្រុកជ័យសែន នាពេលនេះ មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបនៃធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយរំលឹកដល់កូនខ្មែរគ្រប់រូប ឱ្យបង្កើនការស្រឡាញ់ និងរួមគ្នាការពារសត្វព្រៃដែលជាសម្បត្តិមរតកដូនតាឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយៗទៀត៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ