ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ដរ​ស្វាយ​ស្រណោះ​ មាន​តែ​ឈ្មោះ​ តែ​មិន​មាន​កាណូត​ឆ្លងរាល់ថ្ងៃសោះ​

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​ពិបាក​ឆ្លង​កាណូត​ដរ​ទទឹង​នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកា​អា ស្រុក​កងមាស ​។ ​ដោយ​មិន​បាន​ឆ្លង​ពី​ត្រើយ​កងមាស​ឆ្ពោះទៅ​កាន់​ព្រែក​ពោធិ៍​កាត់​ទទឹង​ទន្លេមេគង្គ​ឆ្ពោះទៅ​ស្រុក​ស្រី​សន្ធរ ជា​ច្រើន​ថ្ងៃ​មក​ហើយដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ បើសិនមួយខូច ម៉េចមិនរកមួយទៀត​ជំនួស…

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​ពិបាក​ឆ្លង​កាណូត​ដរ​ទទឹង​នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកា​អា ស្រុក​កងមាស ​។ ​ដោយ​មិន​បាន​ឆ្លង​ពី​ត្រើយ​កងមាស​ឆ្ពោះទៅ​កាន់​ព្រែក​ពោធិ៍​កាត់​ទទឹង​ទន្លេមេគង្គ​ឆ្ពោះទៅ​ស្រុក​ស្រី​សន្ធរ ជា​ច្រើន​ថ្ងៃ​មក​ហើយដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ បើសិនមួយខូច ម៉េចមិនរកមួយទៀត​ជំនួស ?

អ៊ំ​ស្រី​ម្នាក់​អាយុ​ជាង ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី ​១ បាន​ប្រាប់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​ ១៨ ​ឧសភា ឆ្នាំ​ ២០២៦ ​ថា​ កាលពីមុន​មក​កំពុងដរ​ស្វាយ​ស្រណោះ​នេះ​តែងតែមាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​កង់​ និង​ម៉ូតូ ឆ្លង​ទៅ​ឆ្លង​មក​ពី​កងមាស​ទៅ​ព្រែក​ពោធិ៍​ និង​ពី​ព្រៃ​ក​ពោ​ធិ៍មក​កងមាស ទាំង​ព្រឹក​ទាំង​ល្ងាច ​។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កំពុងដរ​នេះ​ឃើញ​ប្រជាពលរដ្ឋ​មក​ចាំ​ពេល​ខ្លះ​អង្គុយ​ពីរ​ម៉ោង​មិនឃើញ​កាណូត​ឆ្លង​មក ហើយ​ពួក​គាត់​រង​ចាំ​យូរ​ពេក​បាន​បង្ខំចិត្ត​ជិះ​ម៉ូតូ​ទៅ​ឆ្លង​នៅ​កន្លែង​ផ្សេង​ទៀត​ ។

អ៊ំ​ស្រី​អាយុ​ជាង​ ៦០​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​បងប្អូន​ប្រជាជន​នៅ​ស្វាយ​ស្រណោះ​ដាំ​ដុះ​បន្លែបង្ការ​បាន​ដោយ​ដឹក​តាម​កង់ ​ឬ​ម៉ូតូ​ដើម្បី​ឆ្លង​ដរ យក​ទៅ​លក់​នៅ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ គ្រាន់​នឹង​បាន​លុយ​ដោះស្រាយ​ជីវភាព​គ្រួសារ​រីឯ​អ្នក​នៅ​ព្រែក​ពោធិ៍​ក៏​បាន​យក​ផលិតផល​ផ្សេង​ៗ​មក​លក់​នៅ​ក្នុងស្រុក​កងមាស​ផង​ដែរ ​។ មិន​ថា​រដូវប្រាំង​ឬ​វស្សា​នោះ​ទេ​ឱ្យ​តែ​បងប្អូន​ពលរដ្ឋ​ណា​ម្នាក់​មាន​ជំងឺ​ឬ​ចង់​ពិនិត្យ​សុខភាព​ត្រូវ​ជិះ​កាណូត​កំពង់ដរ​ស្វាយ​ស្រណោះ ដើម្បី​ឆ្លង​ទៅ​កាន់​ព្រែក​ពោធិ៍​ខ្លះ​មាន​លុយ​ទៅ​ពេទ្យ​ឯកជន​និង​ពេទ្យ​រដ្ឋ​ក៏​មាន ​។

អ៊ំ​ស្រី​បាន​លើក​ឡើង​ទៀត​ថា មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ​បានជា​កាណូត​ឆ្លងកាត់​ទទឹង​ទន្លេមេគង្គ​នៅ​ស្វាយ​ស្រណោះ​មិន​បានឃើញ​ឆ្លង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​គ្នា​មាន​ជំងឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឬ​ព្យាបាល​នៅ​ព្រែក​ពោធិ៍​ត្រូវ​ជួប​ការ​លំបាក​មិន​មាន​មធ្យោបាយ​ឆ្លងទន្លេ​ដោយ​រង​ចាំ​កាណូត​ចេះ​តែ​បាត់​ទៅ​ៗ​មក​ដល់​ពេល​នេះ​រយៈពេល​អាច​លើស​ពី​ ១០​ថ្ងៃ​ហើយ​ ។

​លោក​ ភោគ សា​វុ​ធ​ អភិបាលស្រុក​កងមាស បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ដែរ​ថា កំពុង​ដក​ស្វាយ​ស្រណោះ​នេះ​ត្រូវ​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​បុរស​ម្នាក់​ឈ្មោះ ​ម៉ា​ប់ រយៈពេល​ជិត​២០ឆ្នាំ ហើយ​នៅ​ឆ្នាំ ​២០២៨​ នេះ​នឹង​ដាច់​អាណត្តិ ​។​ លោក​អភិបាលស្រុក ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​កាណូត​មិន​បាន​ឆ្លង​ដោយសារ​តែ​ខូច​ត្រូវ​យក​ទៅ​ជួសជុល​រយៈពេល​មួយ​ខែ​ទើប​រួចរាល់​ ។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ស្វាយ​ស្រណោះ ឃុំ​រកា​អា ស្រុក​កងមាស បាន​លើក​ឡើង​ថា បើ​កាណូត​សម្រាប់​ឆ្លង​ទៅ​វិញ​ទៅ​មក​ខូច​គួរ​ណា​តែ​ម្ចាស់​វិនិយោគ​រក​កាណូត​ផ្សេង​ទៀត​មក​ឆ្លង​ ដើម្បី​ដឹក​ប្រជាពលរដ្ឋ ព្រោះថា ​រាល់ថ្ងៃ​អ្នក​នៅ​ស្វាយ​ស្រណោះ​និង​តាម​បណ្ដា​ភូមិ​ផ្សេង​ទៀត​ត្រូវ​ទៅ​រក​សេវា​សុខាភិបាល​និង​វិស័យ​ផ្សេង​ៗ​ត្រូវ​ជួប​ការ​លំបាក ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ