ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​ម្នាក់​សុំ​ចិត្តអ្នកមាន​ៗ កុំ​ស​ម្ញែង​ភាព​ហ៊ឺ​ហា​​ហ៊ឹកហ៊ាក់​​ពេក កុំ​ចាយវាយ​ខ្ជះខ្ជាយ​ពេក​…​ព្រោះ​​អ្វី​ក៏​បាន​ពី​ទឹកដី​យើង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​លោក​បណ្ឌិត​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ​សុំ​ចិត្ត ! គ្រានេះ…

រាជធានី​ភ្នំពេញ ​៖ ​លោក​បណ្ឌិត​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ​សុំ​ចិត្ត ! គ្រានេះ អាណិត​កុំ​ស​ម្ញែង​​ភាព​ហ៊ឺហា​ហ៊ឹកហ៊ាក់​ពេក កុំ​ចាយវាយ​ខ្ជះខ្ជាយ​ពេក បើ​ទោះ​លុយ​លោក​អ្នក​សម្បូរ​យ៉ាងណា​ក៏​ដោយ ក៏​បាន​ដោយសារ​ទឹកដី​នេះ​ដែរ ​។

លោក​បណ្ឌិត​បាន​សរ​សេរសំ​ណេ​រលើ​បណ្តាញ​ស​ង្គម ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖«…​សុំ​ចិត្ត​គ្រានេះ អាណិត​កុំ​ស​ម្ញែង​ភាព​ហ៊ឺហា​ហ៊ឹក​ហ៊ាក់​ពេក កុំ​ចាយវាយ​ខ្ជះខ្ជាយ​ពេក បើ​ទោះ​លុយ​លោក​អ្នក​សម្បូរ​យ៉ាងណា​ក៏​ដោយ និង​រកបាន​ដោយ​វិធី​ណា​ក៏​ដោយ ក៏​បាន​ពី​មក​ទឹកដី​នេះ​ផ្តល់​ឱកាស​ឱ្យ​លោក​អ្នកមាន​កំណើត​មានបាន​នេះ​ដែរ​»។

លោក​បណ្ឌិត​ថា​ យើង​ត្រូវ​នឹក​គិតដល់​កងទ័ព​ជួរ​មុខ​យើង​នៅ​ត្រូវការ​អ្វី ឬ​ខ្វះ​អ្វីខ្ល? តើ​យុទ្ធោ​បករណ៍​ក៏​ត្រូវការ​បន្ថែម​ដែរ​ឬទេ? ខណៈ​នេះ ថៃ​នៅ​តែ​គំរាម​​និង​ដាក់​សម្ពាធ​…​។​យើង​ត្រូវ​គិត​ពី​បញ្ហា​សតិអារម្មណ៍​ទាំង​ទ័ព ទាំង​សតិអារម្មណ៍​ពលរដ្ឋ និង​ក៏​គិត​អំពី​គម្លាត​សង្គម​ផង​ដែរ​ ។​ខ្ញុំ សុំ​ចិត្ត ព្រោះ​អាណិត​ស្រុក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ