សហរដ្ឋអាមេរិក ៖ អំពើហិង្សាដោយអាវុធកើតមានជាថ្មីទៀតនៅអាមេរិក ដោយមនុស្ស៣នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី១៨ ឧសភា ក្នុងការវាយប្រហារប្រឆាំងព្រះវិហារអ៊ិស្លាមមួយនៅកាលី
ហ្វ័រនីញ៉ា។ ខ្មាន់កាំភ្លើង២នាក់ ដែលជាក្មេងជំទង់បានបាញ់សម្លាប់ខ្លួនឯង មុនពេលប៉ូលិសលើកមកដល់ ។

ខ្មាន់កាំភ្លើងទាំង២នាក់នោះ ម្នាក់មានអាយុ១៧ឆ្នាំ និងម្នាក់ទៀតមានអាយុ១៨ឆ្នាំ។ កាបាញ់ប្រហារនោះ តាមប៉ូលិសថា ហាក់មកពីការប្រកាន់គំនិតស្អប់អ៊ិស្លាម ។ ខ្មាន់កាំភ្លើងទាំង២នាក់នោះ បានចូលមកក្នុងមជ្ឈមណ្ឌលអ៊ិស្លាមសាន់ឌីយេហ្គោជាកន្លែងមានព្រះវិហារអ៊ិស្លាមធំជាងគេនៃទីក្រុងមានប្រជាជន១,៤លាននាក់នោះ ព្រមទាំងសាលារៀនមួយសម្រាប់កុមារ។ ពួកគេបានបាញ់សម្លាប់មនុស្ស៣នាក់ ក្នុងព្រះវិហារនោះ ហើយពួកគេរកឃើញស្លាប់់នៅក្នុងរថយន្តមួយគ្រឿងជិតទីតាំងសាសនានោះ ។

ប្រមុខប៉ូលិសក្រុងសាន់ឌីយេហ្គោលោកស្កុតវ៉ាហ៊ីថ្លែងថា មកដល់ដំណាក់កាលនេះ វាហាក់ដូចជាជនសង្ស័យទាំង២នាក់ស្លាប់ដោយសាររបួសធ្ងន់ ក្រោយការបាញ់ប៉ងសម្លាប់ខ្លួនឯង។ មូលហេតុនៃអំពើរបស់ពួកគេនៅមិនទាន់បំភ្លឺនៅឡើយ តែប៉ូលិសសន្និដ្ឋានថាវាហាក់ដូចជាមកពីគំនិតប្រឆាំងអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ